
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបញ្ជាក់ជាផ្លូវការណ៌ថា វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Ultra ដែលនឹងមកដល់ទីផ្សារនាពេលឆាប់ៗននេះ គឺនឹងមានម៉ូដែលពិសេសមួយទៀតមានឈ្មោះថា Leica Edition។ ស្មាតហ្វូននេះ គឺជាម៉ូដែលថ្មីដែលមានការឌីស្សាញជាពិសេសទៅលើប្រព័ន្ធកាមេរ៉ា ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានសហការរយៈពេលយូរអង្វែង ជាមួយនឹងក្រុមហ៊ុន Leica បង្កើននូវកម្រិតថតរូបភាពកាន់តែខ្ពស់។
យោងតាមការទម្លាយព័ត៌មានថ្មីនេះ បានបង្ហាញនូវរូបភាពនៃប្រអប់លក់រាយរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ ប្រអប់ថ្មីនេះ គឺមានពណ៌ខ្មៅ ហើយនឹងមានឡូហ្គោរបស់ក្រុមហ៊ុន Xiaomi និង Leica។ តាមរយៈនៃព័ត៌មានថ្មីនេះ គឺសបញ្ជាក់ថា ក្រុមហ៊ុន Xiaomi បានពង្រឹងកាន់តែខ្លាំងក្លាទៅលើប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនម៉ូដែលពិសេសរបស់ Xiaomi 17 Ultra នេះ។ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នេះ នឹងមានការបំពាក់នូវកាមេរ៉ាគោល 1 អ៊ីងគាំទ្រជាមួយនឹងកាមេរ៉ា 200MP Variable Zoom Periscope Telephoto ផងដែរ។

ក្រុមហ៊ុន Xiaomi បាននិយាយថា ប្រព័ន្ធ Telephoto ថ្មីនេះ ក៏ទទួលបាននូវវិញ្ញាបនបត្រ Leica Apochromatic Optical ដែលនេះ គឺជាលក្ខណៈបច្ចេកទេសថ្មីសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះផងដែរ។ បន្ថែមពីនេះ សម្រាប់សិនស័រ Periscope នេះទ្រទ្រង់នូវ Continuous optical zoom ចាប់ពី 75mm ទៅ 100mm focal range ឬ 3-4.3x ទៀតផង។ ស្មាតហ្វូនថ្មីនេះ មានកម្រ៉ាសស់ប្រហែលជា 8.29mm។ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នឹងក្លាយជាស្មាតហ្វូនដែលស្តើង បំផុតនៅក្នុងត្រកូល Ultra ដែលក្រុមហ៊ុន Xiaomi មាននៅលើទីផ្សារនាពេលបច្ចុប្បន្ន៕
