
នៅពេលនេះ ក្រុមហ៊ុន realme ត្រូវបានគេរាយការណ៍កំពុងតែធ្វើការនៅលើស្មាតហ្វូន realme GT 7 series សម្រាប់ទីផ្សាររបស់ចិថែមទៀតហើយ។ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយនេះ ត្រូវគេដឹងថា បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនរបស់ខ្លួនក្នុងប្រទេសចិននៅខែកក្កដាខាងមុខនេះ ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ថែមទៀតផង។ សូមជំរាបថា ការបែកធ្លាយជាច្រើនមុននេះ គឺមានការបញ្ជាក់ថា នេះគឺជាស្មាតហ្វូន realme GT 6 ប៉ុន្តែរបាយការណ៍ជាច្រើនថ្មីៗនេះ បានបញ្ជាក់ថា ឈ្មោះរបស់ស្មាតហ្វូននេះ អាចនឹងផ្លាស់ប្តូរជា realme GT 7។
នៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការទៅលើឈ្មោះរបស់ស្មាតហ្វូននេះទេ ប៉ុន្តែមានការបញ្ជាក់ថា ក្រុមហ៊ុន realme មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន realme GT 7 Pro នៅក្នុងប្រទេសឥណ្ឌានៅចុងឆ្នាំនេះ។ ស្មាតហ្វូនថ្មីនេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នៅក្នុងខែធ្នូឆ្នាំ 2024 នេះ ហើយក្រុមហ៊ុននេះ ក៏បានប្រកាសស្មាតហ្វូន realme GT 5 Pro នៅក្នុងខែធ្នូឆ្នាំ 2023 នេះ។ នៅថ្ងៃនេះ អ្នកទម្លាយ Digital Chat Station ទម្លាយនៅលើ Weibo អំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Pro មុនការប្រកាសជាផ្លូវការ។

នៅក្នុងការបង្ហោះនៅលើ Weibo របស់អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូន realme GT 7 Pro នេះគឺមានអេក្រង់ទំហំ OLED 8T LTPOដែលមានកម្រិតភាពច្បាស់ 1.5K resolution ។ស្មាតហ្វូន realme GT 7 Pro នេះមានបន្ទះឈីប Snapdragon 8 Gen 4 chipset, 16 GB RAM និងម៉េមូរីទំហំ 1TB ។ បើទោះបីជាវាមិនទាន់មានការបង្ហាញអំពីទំហំនៃថាមពលថ្មទេនោះ ស្មាតហ្វូននេះអាចនឹងមានបច្ចេកវិទ្យាសាកថ្មលឿនជាងមុន។ គួរំលឹកផងដែរថា ស្មាតហ្វូន GT 5 Pro នេះមានថាមពលថ្មទំហំ 5,400mAh ខណៈពេលដែលស្មាតហ្វូន GT 7 Pro អាចនឹងមានថាមពលថ្មទំហំ 6,000mAh ។
កន្លងមកមានការបែកធ្លាយថ្មីមួយធ្លាប់បានទម្លាយថា ស្មាតហ្វូន realme GT 7 Pro នេះ មានកាមេរ៉ាគោលទំហំ 50-Megapixel Periscope Telephoto គាំទ្រជាមួយនឹងមុខងារហ៊្សូមបាន 3x optical zoom។ ប៉ុន្តែសម្រាប់នៅមិនទាន់មានការទម្លាយអំពីព័ត៌មានលម្អិតរបស់កាមេរ៉ាផ្សេងទៀតរបស់ស្មាតហ្វូននេះទេ។ របាយការណ៍ផ្សេងទៀតបានទម្លាយថា realme GT 7 Pro នេះ អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន realme ដែលមានបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ (ultrasonic in-screen fingerprint sensor) ផងដែរ៕
