ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Reno12 ត្រូវគេទម្លាយចេញនៅអនឡាញហើយ

ដោយ

Koun Jab Luffy

27 មេសា 2024 09:27 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ មានការទម្លាយចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Reno Series នៅអនឡាញហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារនាខែមិថុណាខាងមុខនេះហើយ ដែល ស្មាតហ្វូននេះ អាចនឹងម៉ូដែល Reno12 និង Reno12 Pro។ គួរបញ្ជាក់ថា កាលពីពេលមុននេះ លក្ខណៈសម្បត្តិរបស់ OPPO Reno 12 Series នេះ ក៏ធ្លាប់ត្រូវបានអ្នកទម្លាយ Digital Chat Station ចែកចាយនៅលើបណ្តាញ Weibo ម្តងរួចមកហើយ. យោងតាមការទម្លាយនៅពេលនេះ គឺបានបញ្ចេញនូវរូបរាងគំនូសព្រាងរបស់ Reno12 ថែមទៀតហើយ។
ស្មាតហ្វូននេះ គឺដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 8200 និងមានរ៉េម 16GB រួមនិងអង្គចងចាំទំហំ 512GB។ OPPO Reno12 នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP កម្រិត f/1.8 និងគ្រាប់ទីពីរមានទំហំ 8MP ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 50MP កម្រិត f/2.0 ជាប្រភេទ "portrait telephoto" ដែលហ៊្សូមបាន 2x optical zoom។ ស្មាតហ្វូន Reno12 នឹងមានថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 80W SuperVOOC fast wired charging។
Article image
សម្រាប់ចំណុចទាក់ទាញខ្លាំងនៅលើស្មាតហ្វូននេះ គឺមានកម្រ៉ាស់ស្តើង ហើយនិងមានគែមអេក្រង់កោង ខណៈដែលកន្លង មក មានការទម្លាយថា អេក្រង់ស្មាតហ្វូនថ្មីនេះ នឹងមានកម្រិត "1.5K" ល្បឿន 120 Hz refresh rate។ ស្មាតហ្វូនជំនាន់ថ្មី Reno12 ក៏ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវបច្ចេកវិទ្យាការពារជ្រាបទឹក និងធូលី កម្រិត IP65។ សូមជំរាបថា រូបភាពថ្មីនេះ គឺបង្ហោះនៅលើគណនី Weibo ដោយ Fixed focus digital ដែលបង្ហាញពីការឌីស្សាញទៅលើ ស្មាតហ្វូននេះ Reno12។