ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិស្មាតហ្វូន realme ថ្មីមួយដែលមានលេខ RMX3993 5G ត្រូវបានគេទម្លាយនៅលើបញ្ជី TENAA

ដោយ

Koun Jab Luffy

26 កុម្ភៈ 2024 01:47 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានស្មាតហ្វូនថ្មីដ៏អាថ៌កំបាំងរបស់ក្រុមហ៊ុន realme ដែលមានលេខកូដ RMX3993 ត្រូវបានគេមើលឃើញថា បានបែកធ្លាយនៅលើវិញ្ញាបនបត្រ TENAA របស់ប្រទេសចិន ដែលមានការបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះផងដែរ។ គួរបញ្ជាក់ថា កាលពីពេលមុននេះ ស្មាតហ្វូនម៉ូដែលខាងលើនេះ ក៏បានបង្ហាញខ្លួននៅលើប្រព័ន្ធទិន្នន័យរបស់ប្រទេសនេះមួយចំនួនផងដែរ។
ខណៈដែលមិនទាន់មានការបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ មានព្យាករណ៌ថា ស្មាតហ្វូនម៉ូដែលថ្មីនេះ អាចនឹងក្លាយជាស្មាតហ្វូន Realme GT Neo 6។ ជាមួយគ្នានេះ នៅលើវិញ្ញាបនបត្រនៅលើ TENAA នេះ ក៏មានការបង្ហាញថា ស្មាតហ្វូនមានលេខកូដ  RMX3993 នេះ គឺជាស្មាតហ្វូនប្រភេទ 5G ដែលមានតម្លៃសមរម្យបំផុតនៅក្នុងប្រទេសចិនទៀតផង។ ប៉ុន្តែឈ្មោះផ្លូវការរបស់ស្មាតហ្វូននេះ នៅមិនទាន់ទម្លាយនៅឡើយទេ។ នៅក្នុងបញ្ជីនៃ TENAA នេះ មានការបញ្ជាក់ថា ស្មាតហ្វូន realme RMX3993 នេះ នឹងមានអេក្រង់ទំហំ 6.67-អ៊ីង LCD HD+។
Article image
ស្មាតហ្វូននេះនឹងមានបន្ទះឈីប  2.2GHz និងមានរ៉េមទំហំចាប់ពី 4GB ដល់ទៅ 12GB ហើយនិងមានម៉េមូរីទំហំចាប់ពី 64GB ដល់ទៅ 512GB។ ស្មាតហ្វូន RMX3993 នេះ អាចនឹងមានថាមពលថ្មទំហំ 5,000mAh នោះ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់អំពីបច្ចេកវិទ្យាសាកថ្មលឿនរបស់ស្មាតហ្វូននេះនៅឡើយទេ។ បើមើលទៅលើកាមេរ៉ានៅលើស្មាតហ្វូននេះវិញ គឺមានកាមេរ៉ាខាងក្រោយទំហំ 50-Megapixel និងកាមេរ៉ាខាងមុខទំហំ 8-Megapixel។ ស្មាតហ្វូននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងមានរន្ធដោតបន្ថែម microSD card slot ផងដែរ។ ស្មាតហ្វូន realme RMX3993 នេះមានវិមាត្រ 165.6 x 76.1 x 7.89mm និងទម្ងន់ 209g ៕
លក្ខណៈសម្បត្តិស្មាតហ្វូន realme ថ្មីមួយដែលមានលេខ RMX3993 5G ត្រូវបានគេទម្លាយនៅលើបញ្ជី TENAA