ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិអេក្រង់ OPPO Find X10 Pro ត្រូវបានទម្លាយនៅលើអ៊ីនធឺណិត!

ដោយ

Koun Jab Luffy

29 មករា 2026 08:47 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួននៅក្នុងការប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី OPPO Find X9s និង Find X9 Ultra នៅក្នុងប្រទេសចិនឆាប់ៗនេះហើយ។ ខណៈដែលស្មាតហ្វូនទាំងនេះ អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមីនាខាងមុខនេះ នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានចាប់ផ្តើមទម្លាយអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 Series ផងដែរ។ កាលពីដើមខែនេះ លក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូន OPPO Find X10 ធ្លាប់បានត្រូវទម្លាយចេញដូចគ្នា។
នៅពេលនេះ អ្នកទម្លាយ Digital Chat Station បានចេញនូវលក្ខណៈសម្បត្តិនៃអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Find X10 Pro ផងដែរ។ បើតាមអ្នកទម្លាយ DCS បាននឹងកំពុងតែនិយាយអំពីលក្ខណៈសម្បត្តិនៃអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Find X9s និង Find X9 Ultra ហើយ។ នៅក្នុងការបង្ហោះនៅលើ Weibo របស់គាត់ គឺបានទម្លាយថា ស្មាតហ្វូន Find X10 Pro នេះ ត្រូវបានតេស្តជាមួយនឹងរាបស្មើរទំហំអេក្រង់ 6.78 អ៊ីង LTPO display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានគែម Bezels ស្តើង ហើយនិងមានការទ្រទ្រង់ទៅលើពណ៌ wide BT.2020 color gamut ថែមទៀតផង។
Article image
ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Pro ដែលទើបតែចេញថ្មីៗនេះ គឺមានអេក្រង់ទំហំ 6.78 អ៊ីង Tianma OLED 1.5K។ សម្រាប់អេក្រង់នេះ គឺទ្រទ្រង់ទៅលើបច្ចេកវិទ្យា BT.2020 gamut។ ប៉ុន្តែសម្រាប់អេក្រង់របស់ស្មាតហ្វូន Find X10 Pro នវិញ គឺមានការ Upgrade ទៅលើពណ៌នៅលើអេក្រង់ធៀបជាមួយនឹងអេក្រង់ DCI-P3 របស់ស្មាតហ្វូន OPPO Find X9 Pro។ ដោយអេក្រង់របស់ស្មាតហ្វូន Find X10 Pro នឹងមានការប្រើប្រាស់ជាមួយនឹង wide BT.2020 colour gamut ដែលបង្ហាញនូវពណ៌បានយ៉ាងច្បាស់ល្អជាង។
Article image
តាមការគ្រោងទុករបស់ក្រុមហ៊ុន OPPO បានអោយបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំនេះ ហើយក៏នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលបំពាក់នូវបន្ទះឈីប 2nm Dimensity 9600 ផងដែរ។ គួរបញ្ជាក់ថា ស្មាតហ្វូន Find X9 Ultra ដែលនឹងមានវត្តមានឆាប់ៗនេះ គឺមានអេក្រង់ទំហំ 6.82 អ៊ីងកម្រិត 2K LTPO OLED ខណៈដែលស្មាតហ្វូន Find X9s នឹងមានអេក្រង់តូចជាងទំហំត្រឹមតែ 6.32 អ៊ីងកម្រិត 1.5K LTPS Tianma ប៉ុណ្ណោះ៕
លក្ខណៈសម្បត្តិអេក្រង់ OPPO Find X10 Pro ត្រូវបានទម្លាយនៅលើអ៊ីនធឺណិត!