ស្វែងរកពួកយើង:

លឺដំណឹងថា Amazon កំពុងធ្វើការអភិវឌ្ឍន៍ផលិតកុំព្យូទ័រអេក្រង់បត់របស់ខ្លួនដើម្បីប្រជែងជាមួយ Huawei

ដោយ

Koun Jab Luffy

21 ឧសភា 2025 03:34 រសៀល

អាន 2 នាទី

Article image
នៅខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Huawei របស់ចិន ទើបតែបានបញ្ចេញកុំព្យូទ័រ Laptop អេក្រង់បត់ដំបូងរបស់ខ្លួនឈ្មោះថា MateBook Fold Ultimate Design ធ្វើឲ្យកក្រើកពិភពបច្ចេកវិទ្យាមិនទាន់ស្ងប់ផង ស្រាប់តែថ្ងៃនេះ មានលេចលឺដំណឹងថា ក្រុមហ៊ុន Amazon បាននឹងកំពុងធ្វើការលើកុំព្យូទ័រអេក្រង់បត់របស់ខ្លួនផងដែរ។ MateBook Fold Ultimate Design គឺជា Foldable Laptop ដំបូងគេបង្អស់របស់ Huawei នៅលើពិភពលោក។ Foldable Laptop នេះ បានបំពាក់អេក្រង់បត់ទំហំ 18-inch នៅពេលពន្លា និងទំហំ 13-inch នៅពេលបត់ប្រើជា Laptop Mode។
ក្រៅតែពី Amazon ទៅ ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Apple ក៏កំពុងធ្វើការលើម៉ាស៊ីន MacBook ដែលមានអេក្រង់បត់ផងដែរ នេះបើតាមការអះអាងពីកំពូលអ្នកវិភាគល្បីឈ្មោះលោក Ming Chi-Kuo។ ចំពោះផលិតផល Foldable MacBook របស់ Apple ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2027 ឬដើមឆ្នាំ 2028។ ដោយឡែកសម្រាប់ម៉ាស៊ីន Laptop អេក្រង់បត់របស់ក្រុមហ៊ុន Amazon វិញត្រូវបានគេព្យាករណ៍ថា អាចនឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2026 ឬដើមឆ្នាំ 2027។
Article image
ទោះជាយ៉ាងណាមិនទាន់មានព័ត៌មានលម្អិតទាក់ទងនឹងម៉ាស៊ីន Foldable Laptop របស់ក្រុមហ៊ុន Amazon នៅឡើយទេក្នុងពេលនេះ។ ប៉ុន្តែ Foldable Laptop របស់ Amazon អាចនឹងគាំទ្រការដំឡើងជាមួយប្រតិបត្តិការ OS Amazon ឬក៏ Window OS ឬ FireOS។ ចំនែក Foldable MacBook របស់ Apple អាចនឹងគាំទ្រការដំឡើងមកជាមួយ MacOS ឬ iPadOS។ ដូចនេះ យើងនឹងធ្វើការតាមដានព័ត៌មានជាបន្តបន្ទាប់ទៀតសម្រាប់ផលិតផលថ្មីកុំព្យូទ័រយួរដៃអេក្រង់បត់របស់ Apple និង Amazon រហូតដល់ថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់៕
លឺដំណឹងថា Amazon កំពុងធ្វើការអភិវឌ្ឍន៍ផលិតកុំព្យូទ័រអេក្រង់បត់របស់ខ្លួនដើម្បីប្រជែងជាមួយ Huawei