ស្វែងរកពួកយើង:

លឺដំណឹងថា iPhone 18 នឹងប្រើប្រាស់សិនស័រកាមេរ៉ា Ultrawide ទំហំ 48MP ផលិតដោយ Samsung

ដោយ

Koun Jab Luffy

26 កក្កដា 2024 08:36 ព្រឹក

អាន 2 នាទី

Article image
នៅជាងមួយខែទៀត iPhone 16 Series នឹងមកដល់ផ្លូវការណ៍ រីដំណឹងលេចលឺទាក់ទងនឹង iPhone ជំនាន់បន្ទាប់ដែលនឹងបង្ហាញខ្លួនក្នុងឆ្នាំ 2025 គឺ iPhone 17 Series ក៏ត្រូវបានបែកធ្លាយចេញជាហូរហែរផងដែរ។ យ៉ាងណាមិញស្រាប់តែពេលនេះ គឺមានព័ត៌មានលេចលឺឈានដល់ជំនាន់ iPhone 18 ដែលចេញក្នុងឆ្នាំ 2026 បន្ថែមទៀត ហើយក៏ជាដំណឹងលេចលឺដំបូងផងដែរទាក់ទងនឹងជំនាន់ iPhone ឆ្នាំ 2026។
ដោយដំណឹងដំបូងរបស់ iPhone 18 Series ត្រូវបានទម្លាយចេញដោយកំពូងអ្នកវិភាគផលិតផលរបស់ Apple គឺលោក Ming Chi-Kuo។ ដោយលោក Kuo បានបង្ហើបព័ត៌មានទាក់ទងនឹងប្រព័ន្ធសែនស័រកាមេរ៉ាដែលត្រូវបំពាក់នៅលើ iPhone ចេញក្នុងឆ្នាំ 2026។ បច្ចុប្បន្នក្រុមហ៊ុនចម្បងក្នុងការផ្គត់ផ្គង់សែនស័រកាមេរ៉ា iPhone គឺជាក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Sony ប៉ុន្តែ អ្វីៗនឹងមានការផ្លាស់ប្តូរនៅក្នុងរយះពេល 2 ឆ្នាំខាងមុខទៀតនេះ។
បើតាមលោក Ming Chi-Kuo បាននិយាយថា Apple នឹងធ្វើការបញ្ជាទិញសែនស័រកាមេរ៉ាពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងគឺ Samsung Electronics សម្រាប់ប្រើនៅលើជំនាន់ iPhone 18 Series ដែលចេញនៅចុងឆ្នាំ 2026។ លោក Kuo បានបញ្ជាក់ទៀតថា សែនស័រកាមេរ៉ាដែល Apple នឹងទិញពី Samsung នោះ គឺនឹងមានទំហំ 48MP ខ្នាត 1/2.6" ដែលនឹងត្រូវប្រើជាសែនស័រ Ultrawide សម្រាប់ iPhone 18 Series។
Article image
ចំនែក Samsung វិញត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍សែនស័រកាមេរ៉ារបស់ខ្លួនដើម្បីបំពេញតម្រូវការទៅឲ្យ Apple។ មួយវិញទៀត គេបានសន្និដ្ឋានថា Apple និង Samsung គឺបានធ្វើការចុះកិច្ចកុងត្រាសម្រាប់ធ្វើជាដៃគូផ្គត់ផ្គង់សែនស័រកាមេរ៉ានេះជាមួយគ្នារួចរាល់ហើយ។ ហើយ ក្នុងពេលនេះ Samsung ត្រូវបានគេដឹងថា បាននឹងកំពុងដំណើរការអភិវឌ្ឍន៍ផលិតសែនស័រកាមេរ៉ាថ្មីដែលមានលក្ខណៈពិសេសជាផ្លូវការហើយ ដែលពិតប្រាកដណាស់ សែនស័រថ្មីរបស់ Samsung គឺផលិតឡើងសម្រាប់អនាគតនៃ iPhones៕
លឺដំណឹងថា iPhone 18 នឹងប្រើប្រាស់សិនស័រកាមេរ៉ា Ultrawide ទំហំ 48MP ផលិតដោយ Samsung