ស្វែងរកពួកយើង:

លឺដំណឹងថា ស្មាតហ្វូនម៉ាក Aston Martin F1 បាននឹងកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ផលិតហើយ

ដោយ

Koun Jab Luffy

03 ឧសភា 2025 08:42 ព្រឹក

អាន 2 នាទី

Article image
គម្រោងក្នុងការផលិតរថយន្តប្រណាំងដំណើរការដោយថាមពលអគ្គិសនីម៉ាក Aston Martin EV នៅតែបន្តក្តីសង្ឃឹម ហើយរថយន្តប្រណាំងដំណើរការដោយថាមពលអគ្គិសនីម៉ាក Aston Martin ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញវត្តមាននៅត្រឹមឆ្នាំ 2030។ ទោះជាយ៉ាងណាក្រុមហ៊ុន Aston Martin ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងដំណើរការគម្រោងមួយផ្សេងទៀត ដែលត្រូវបានគេដឹងថាជាគម្រោងផលិតស្មាតហ្វូនម៉ាក Aston Martin។
ជាការពិតណាស់ក្រុមហ៊ុនប្រណាំងរថយន្ត Aston Martin Aramco Formula 1 Team ដែលនឹងមានស្មាតហ្វូនផ្ទាល់ខ្លួន ហើយស្មាតហ្វូននោះនឹងត្រូវផលិតដោយក្រុមហ៊ុនចិន។ ប្រភពចេញពី Ice Universe បានបញ្ជាក់ថាជាការពិតណាស់ស្មាតហ្វូនរបស់ក្រុមហ៊ុនឡានប្រណាំងល្បីឈ្មោះមួយនេះកំពុងដំណើរការអភិវឌ្ឍន៍ គ្រាន់តែមិនទាន់ដឹងថា ត្រូវបានផលិតដោយក្រុមហ៊ុនផលិតស្មាតហ្វូនមួយណា។ ឃើញមានទូរស័ព្ទម៉ាក Aston Martin ជាច្រើននាពេលកន្លងមកពីក្រុមហ៊ុនផលិតដូចជា Nokia, Acer និងថ្មីៗជាច្រើនទៀត ហើយក្នុងនោះក៏មានម៉ូដែល Samsung Galaxy Z Fold 2 Aston Martin Racing Limited Edition ផងដែរ។
ដូច្នេះ តើម៉ាកយីហោក្រុមហ៊ុនស្មាតហ្វូនមួយណាបានធ្វើកិច្ចព្រមព្រៀងក្នុងការផលិតទូរស័ព្ទ Aston Martin F1 ទៅ? មែនហើយ វាប្រហែលជាមិនមែនក្រុមហ៊ុន vivo ទេ ដោយសារតែក្រុមហ៊ុននេះបានសហការជាមួយ BMW រីឯ Honor បានសហការជាមួយ Porsche Design។
Article image
ហើយស្មាតហ្វូនម៉ាក Lamborghini edition ត្រូវបានផលិតដោយ Oppo និង Xiaomi's Redmi Division។ ក្រុមហ៊ុន Geely បានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេទីបីនៅក្រុម Aston Martin ក្នុងឆ្នាំ 2023។ ហើយបច្ចុប្បន្ន Geely គឺជាម្ចាស់ក្រុមហ៊ុនស្មាតហ្វូន Meizu។ ហើយថ្មីៗនេះ Meizu បានចាប់ផ្តើមធ្វើការលើទូរស័ព្ទរបស់ក្រុមហ៊ុន Lynk & Co ដែលជាម៉ាករថយន្តមួយផ្សេងទៀតស្ថិតក្រោមដំបូលរបស់ Geely។ ដូចនេះ Aston Martin F1 Phone អាចនឹងផលិតដោយក្រុមហ៊ុន Meizu ក៏ថាបាន៕