
គិតមកដល់ពេលនេះ កាលបរិច្ឆេទនៃការប្រកាសវត្តមានស្មាតហ្វូនស៊េរីថ្មី Huawei Nova 15 series នៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែពេលថ្មីៗនេះ មានការបែកធ្លាយមួយដែលទម្លាយអំពីបន្ទះឈីបរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Nova Series ជំនាន់ថ្មីនេះនឹងមាន 3 ម៉ូដែល ដែល 2 ម៉ូឌែលនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 8 series។ តាមអ្នកទម្លាយ @SmartPikachu បញ្ជាក់នៅលើ Weibo ដែលទម្លាយថា ក្រុមហ៊ុន Huawei បានចុះបញ្ជីទៅលើបន្ទះឈីប 5G Kirin 8020 ដែលនេះ ប្រហែលជាសម្រាប់ស្មាតហ្វូន Standard និង Nova 15 Pro ហើយ។
បើមើលទៅលើស្មាតហ្វូន Nova 14 Ultra គឺជាស្មាតហ្វូនដំបូងបំផុត ដែលប្រើប្រាស់នូវបន្ទះឈីប Kirin 8020 5G។ ឈីបប្រើប្រាស់នូវស្ថាបត្យកម្ម 1+3+4 CPU architecture ជាមួយនឹងកម្រិតហ្វ្រេកង់ 2.285GHz ។ សម្រាប់ CPU configuration របស់ឈីបនេះ គឺនឹងឈរដំណើរការ 1+3+4 CPU architecture ដែលមាន 1 Super Core ល្បឿន 2.285GHz និង 3 Medium Cores ល្បឿន 2.05GHz ខណៈដែល 4 Small Cores ល្បឿន 1.3GHz។

បន្ទះឈីបថ្មីនេះអាចនឹងបង្កើនល្បឿន Performance លឿនជាងស្មាតហ្វូន Nova 12 Ultra ដល់ទៅ 35% ។ បន្ថែមពីនេះ ឈីបនេះ ក៏បង្កើនល្បឿនប្រសិទ្ធិភាពនៃការលេងហ្គេម និងប្រតិតបត្តិការបានដល់ទៅ 23% និង 39% ថែមទៀតផង។ អ្នកទម្លាយរូបនេះ ក៏បញ្ជាក់អំពីបន្ទះឈីប Kirin 9 Series ផងដែរ។ តាមរបាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ក្រុមហ៊ុនក៏ធ្វើការនៅលើសេនស័រថ្មីសម្រាប់ស្មាតហ្វូន Nova ជំនាន់ថ្មីផងដែរ។

ស្មាតហ្វូនស៊េរីថ្មី Huawei Nova 15 series នេះនឹងបំពាក់នូវអេក្រង់ថ្មីសម្រាប់ការទស្សនាកាន់តែអស្ចារ្យ ហើយអាច នឹងបង្ហាញខ្លួននៅចុងខែនេះទៀតផង។ សូមជំរាបថា មុននេះ ក៏ធ្លាប់មានរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះអាចនឹងមានការពន្យារពេលផងដែរ ដោយសារតែការអាប់ដេតទៅលើ HarmonyOS និងសមាសភាគជាច្រើនទៀត៕
