ស្វែងរកពួកយើង:

លឺថា Hyundai នឹងបញ្ចេញរថយន្ត Hydrogen Supercar កំលាំង 765 សេះ នៅក្នុងឆ្នាំ 2026

ដោយ

Koun Jab Luffy

23 ឧសភា 2024 05:12 ល្ងាច

អាន 2 នាទី

Article image
បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោកបានរៀបចំគម្រោងក្នុងការផ្លាស់ប្តូរសង្វាក់អាជីវកម្មរបស់ពួកគេ ពីការផលិតរថយន្តដំណើរការដោយប្រព័ន្ធម៉ាស៊ីនចំហេះក្នុង (ICE) ទៅផលិតរថយន្តដំណើរការដោយថាមពលអាគុយអគ្គិសនី (Electric Vehicle) ជំនួសវិញ។ ដោយឡែកសម្រាប់រថយន្តដែលដំណើរការដោយថាមព Hydrogen បច្ចុប្បន្ន គឺមានតែក្រុមហ៊ុន Honda តែប៉ុណ្ណោះ ដែលមានការផលិតរថយន្តប្រភេទនេះ ប៉ុន្តែមានការចេញលក់ក្នុងចំនួនមានកំណត់តែប៉ុណ្ណោះ។
យ៉ាងណាមិញក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់កូរ៉េខាងត្បូង គឺ ដត្រូវបានប្រភពរបាយការណ៍ជាច្រើនបាននិយាយថា បាននឹងកំពុងដំណើរការអភិវឌ្ឍន៍រថយន្តដំណើរការដោយប្រព័ន្ធ Hydrogen របស់ខ្លួន ដែលជាប្រភេទរថយន្ត Supercar។ បើតាមប្រភពពីការចេញផ្សាយដោយបណ្តាញសារព័ត៌មានកូរ៉េខាងត្បូង The Korean Economic Daily បានបញ្ជាក់ថា រថយន្ត Hydrogen Supercar របស់ Hyundai គ្រោងនឹងប្រកាសចេញផ្លូវការណ៍នៅក្នុងឆ្នាំ 2026 ពោល គឺមានរយះពេលប្រមាណជា 4 ឆ្នាំ បន្ទាប់ពីការបង្ហាញគំរូរថយន្តប្រភេទនេះជាលើកដំបូង។
Article image
រថយន្តដំណើរការដោយប្រព័ន្ធ Hydrogen ដំបូងរបស់ Hyundai ត្រូវបានគេដឹងថាជារថយន្តបែប Sport Car ម៉ូដែល N74 ដែលកំពុងដំណើរការផលិតជាមួយប្រព័ន្ធដំណើរការ rear-wheel-drive (RWD)។ បើតាមគំរូបង្ហាញថា រថយន្ត Sport Supercar ថ្មីរបស់ Hyundai គឺរចនាឡើងដោយមានទ្វារពីររចនាបែប gulling door បើកឡើងទៅលើ និងទាញរចនាបថពីរថយន្តម៉ូដែល Pony Coupe ឆ្នាំ 1974 ដែលជារថយន្តបែប Sport Car ដំបូងគេរបស់ Hyundai។ តាមរយះគំរូរបស់ Hydrogen Supercar បានបង្ហាញថា រថយន្តនេះ គឺមានកំលាំង 671 សេះ ដោយឡែកនៅពេលដែលសង្វាក់ផលិតរួចរាល់រថយន្តនេះត្រូវបានគេដឹងថានឹងមានកំលាំងរហូតដល់ 765 សេះឯណោះ។
Article image
បើតាមការបញ្ជាក់ពីកាសែត The Korean Economic Daily បានបញ្ជាក់ឲ្យដឹងថា Hyundai N74 អាចជាន់ស្ទុះល្បឿនពី 0 ដល់ 62mph ក្នុងពេលប្រមាណ 3 វិនាទីប៉ុណ្ណោះ។ ជាមួយគ្នានេះ Hyundai នឹងធ្វើការផលិតរថយន្ត Hydrogen Supercar N74 របស់ខ្លួនប្រមាណ 200 គ្រឿងប៉ុណ្ណោះនៅឆ្នាំ 2026 ដល់ 2028។ សម្រាប់គំរូ N74 ក្នុងការធ្វើតេស្តសាកល្បងអាចនឹងត្រូវចាប់ផ្តើមធ្វើនៅដើមខែសីហាឆ្នាំនេះ។ Hyundai N74 ត្រូវបានគេប៉ាន់តម្លៃថា អាចនឹងមានតម្លៃខ្ទង់ប្រហែល $366,000 នៅពេលចេញលក់ផ្លូវការណ៍៕
លឺថា Hyundai នឹងបញ្ចេញរថយន្ត Hydrogen Supercar កំលាំង 765 សេះ នៅក្នុងឆ្នាំ 2026