ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

លឺថា ក្រុមហ៊ុន Jetour ត្រៀមចេញនូវម៉ូដែលថ្មី Jetour G600 PHEV នៅលើទីផ្សារឆាប់ៗនេះ

ដោយ

Penglin Chom

18 មីនា 2026 06:41 ព្រលឹម

អាន 3 នាទី

Jetour G600 PHEV ត្រៀមបង្ហាញខ្លួនលើទីផ្សារឆាប់ៗនេះ
Article image
ថ្មីៗនេះ Jetour បានធ្វើការបង្ហាញចេញរូបភាព Teaser រថយន្ត off-road SUV ប្រណីតប្រភេទ Plug-in-hybrid ស៊េរីថ្មី ម៉ូដែល Zongheng G600។ រថយន្ត Luxury PHEV SUV ស៊េរីថ្មីនេះ ត្រូវបានគេមើលឃើញថា មានការឌីស្សាញរូបរាងថ្មីខុសពីគំរូដើមដែលបានបង្ហាញលើកដំបូងក្នុងព្រឹត្តិការណ៍ Shanghai Auto Show 2025។ Zongheng G600 PHEV ត្រូវបានក្រុមហ៊ុនមេ Chery ចាត់ចូលក្នុងថ្នាក់រថយន្ត Luxury off-road SUV ម៉ាក Zongheng ដែលមានតម្លៃចាប់ពីខ្ទង់ $58,000 ដល់ $217,500។
 តាមគំរូរូបភាពដែលបានទម្លាយចេញមកនេះ បង្ហាញឲ្យឃើញថា Jetour Zongheng G600 PHEV មានការឌីស្សាញផ្នែកខាងមុខជាមួយចង្កៀង LED រចនាជារាងអក្សរ “C”, ឆ្អឹងដែកចាប់ទ្រនើរដាក់អីវ៉ាន់លើដំបូងធំរឹងមាំ, មានកំពស់ពីផ្ទៃដីធៀបនឹងបាតរថយន្តខ្ពស់, ប្រើប្រាស់ដៃទ្វារលាក់ “Hidden-door-handle” និងកញ្ចក់មើលក្រោយប្រភេទ Digital Camera Mirror ជាដើម។ Zongheng G600 គឺជាប្រភេទឡាន Full-size Luxury off-road SUV ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Plug-in-hybrid និងបំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់ទំនើប។ G600 នឹងក្លាយជាដៃគូប្រជែងជាមួយនឹង Tank 700 Hi4-T របស់ GWM ដែលមានតម្លៃចាប់ពីខ្ទង់ $62,050 ឡើង។ 
Jetour Zongheng G600 PHEV ផលិតឡើងដោយប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង GAIA (Global Architecture for Intelligent All-terrain) Platform ដូចគ្នានឹងស្រឡាយរថយន្ត Zongheng Series ផ្សេងទៀតដែរ។ G600 PHEV អាចនឹងគាំទ្រដោយប្រព័ន្ធដំណើរការ Kunpeng Super Performance Electric Hybrid (C-DM) system ដំណើរការនៅលើម៉ាស៊ីន 2.0-litre turbocharged hybrid-specific engine ផ្តល់នូវប្រសិទ្ធិភាពថាមពលខាងក្នុងដល់ 45.5% និងភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខប្រភេទ DHT 2-វគ្គ (2-speed Dedicated Hybrid Transmission)។ 
Article image
ជាមួយគ្នានេះ Zongheng G600 ក៏គាំទ្រប្រព័ន្ធ 800V silicon carbide platform ដែលផ្តល់នូវប្រព័ន្ធដំណើរការថាមពលកម្រិតខ្ពស់។ បន្ថែមពីនេះ G600 ក៏នឹងគាំទ្រនូវប្រព័ន្ធសាកភ្លើងកម្លាំង 800V តាមរយះបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 4C Fast Charging ដែលសាកប្រមាណ 6 នាទី អាចបើកបរបានចម្ងាយដល់ 400km។ ចំពោះទំហំថាមពលកញ្ចប់ថ្មដែលប្រើនៅលើ Jetour Zongheng G600 នៅមិនទាន់ដឹងនៅឡើយទេ គ្រាន់ដែលដឹងថា ប្រើកញ្ចប់ថ្ម CATL LFP packs ហើយការសាកភ្លើង និងចាក់សាំងមួយពេញម្តងអាចបើកបរបានចម្ងាយដល់ 1,400km ក្រោមស្តង់ដារ CLTC។ 
Zongheng G600 PHEV ជាម៉ូដែលមួយក្នុងំណោមម៉ូដែលថ្មីៗមួយចំនួនទៀតដែលស្ថិតក្នុងគម្រោងយុទ្ធសាស្រ្ត “Travel+” 3.0 strategy” របស់ Jetour។ ដែលការផលិតរបស់ Jetour Zongheng Series គឺនឹងនាំឡានប្រភេទ Luxury off-road របស់ Chery ឈានដល់ការលក់បានចំនួន 1 លានគ្រឿងនៅលើទីផ្សារសកលនៅចុងឆ្នាំ 2026។ សូមបញ្ជាក់ថា ការលក់រថយន្តម៉ាក Jetour នៅទូទាំងទីផ្សារពិភពលោកមានចំនួនសរុប 2.15 លានគ្រឿង គិតត្រឹមដើមឆ្នាំ 2026 ក្នុងនោះ សម្រាប់ការលក់ពេញមួយឆ្នាំ 2025 មានចំនួនសរុប 622,590 គ្រឿង៕
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.