ស្វែងរកពួកយើង:

លេចចេញតម្លៃ Honor Magic7 Pro និង Magic7 Lite សម្រាប់ទីផ្សារនៅក្នុងអ៊ឹរ៉ុបហើយ!

ដោយ

Koun Jab Luffy

20 ធ្នូ 2024 08:50 ព្រឹក

អាន 2 នាទី

Article image
Magic7 Pro គឺជាស្មាតហ្វូនថ្នាក់ប្រណិតមួយរបស់ក្រុមហ៊ុន Honor ត្រូវបានគេឃើញថា បានបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីចុងខែតុលាកន្លងទៅនេះ។ នៅពេលនេះ មានដំណឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ បានត្រៀមខ្លួនទៅកាន់ទីផ្សាររបស់អ៊ឺរ៉ុបផងដែរ ដែលមានអមជាមួយនឹងស្មាតហ្វូនមួយទៀតឈ្មោះថា Magic7 Lite ផងដែរ តែម៉ូដែលនេះ នៅមិនទាន់ប្រកាសនៅឡើយទេ។ នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយបង្ហាញអំពីតម្លៃ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំងពីរនេះ នៅក្នុងទីផ្សាររបស់សហភាពអ៊ឺរ៉ុបហើយ។
ស្មាតហ្វូន Magic7 Pro ត្រូវបានគេទម្លាយថា នឹងមានតម្លៃ €1,225.90 យូរ៉ូ សម្រាប់ទំហំ 12GB-512GB ហើយស្មាតហ្វូននេះមានពណ៌ខ្មៅ និងប្រផេះ។ សម្រាប់ស្មាតហ្វូន Magic7 Lite គឺនឹងមានតម្លៃ €376.89 ជាមួយនឹងទំហំ 8GB-512GB ហើយនឹងមានពណ៌ខ្មៅ និងពណ៌ស្វាយ។ ស្មាតហ្វូន Magic7 អាចនឹងមានតម្លៃនៅចន្លោះម៉ូដែល Lite និង Pro។
Article image
ស្មាតហ្វូន Magic7 Lite ត្រូវបានគេបញ្ជាក់ថា នឹងមានអេក្រង់ទំហំ 6.78-អ៊ីង OLED គាំទ្រជាមួយនឹងកម្រិត 120Hz refresh rate ហើយនិងបង្ហាញចេញបានទំហំ 1224x2700px។ ស្មាតហ្វូនថ្មីនេះ ដំណើរការលើបន្ទះឈីប Snapdragon 6 Gen 1 SoC និងមានកាមេរ៉ាគោលទំហំ 108MP អមជាមួយនឹងគ្រាប់ទីពីទំហំ 5MP ខណៈដែលកាមេរ៉ាខាងមុខទំហំ 16MP selfie។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 6,600mAh។ ស្មាតហ្វូននេះ ដំណើរការនូវ Android 14 ជាមួយនឹង MagicOS 8.0 និងទម្ងន់ 189g ។ វាមានការពង្រឹងទៅលើថាមពលថ្មច្រើនបើធៀបទៅនឹងស្មាតហ្វូន Magic6 Lite។
សម្រាប់ស្មាតហ្វូន Magic7 Pro ដែលនឹងមានលក់នៅលើទីផ្សារនៅអ៊ឺរ៉ុបនេះ គឺដូចគ្នាទៅនឹងម៉ូដែលនៅក្នុងប្រទេសចិនអញ្ចឹងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.8-អ៊ីង បង្ហាញចេញបានទំហំ 1280x2800 ដែលជាប្រភេទអេក្រង់ LTPO OLED panel រត់បានជាមួយនឹងល្បឿន 120 Hz refresh rate និងមានកម្រិត 5,000-nit peak brightness។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite SoC និងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលកាមេរ៉ាគោលទំហំ 50MP មានមុខងារ OIS គ្រាប់ទីពីរមានទំហំ 50MP ultrawide ជាមួយនឹង autofocus ខណៈដែលទីបីមានទំហំ 200MP periscope telephoto ទ្រទ្រង់ជាមួយនឹងមុខងារ 3x optical zoom។
Article image
ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,850 mAh ដែលទ្រទ្រង់នូវ 100W wired និង  80W wireless charging។ ស្មាតហ្វូននេះដំណើរការនូវ Android 15 ជាមួយនឹង MagicOS 9៕