នៅពេលនេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមចេញនូវព័ត៌មានថ្មីពីស្មាតហ្វូនអេក្រង់បត់បានថ្មី book-style foldable របស់ខ្លួនថែមទៀតហើយបន្ទាប់ពី Mate X7 ដែលជាស្មាតហ្វូនជំនាន់មុននេះ មានការដាក់សម្ពោធជាផ្លូវការណ៌កាលពីខែវិច្ឆិកាកន្លងទៅ។ ផ្អែកតាមការចែករំលែករបស់ Digital Chat Station ដែលបានទម្លាយនៅពេលនេះ គឺមានការបង្ហាញនូវព័ត៌មានដំបូងរបស់ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X8 នេះហើយ។

លេចចេញព័ត៌មានដំបូង Huawei Mate X8 ជាមួយឈីបថ្ម Kirin 9040 និងអេក្រង់ធំជាងមុន
នៅពេលនេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមចេញនូវព័ត៌មានថ្មីពីស្មាតហ្វូនអេក្រង់បត់បានថ្មី book-style foldable របស់ខ្លួនថែមទៀតហើយបន្ទាប់ពី Mate X7 ដែលជាស្មាតហ្វូនជំនាន់មុននេះ មានការដាក់សម្ពោធជាផ្លូវការណ៌កាលពីខែវិច្ឆិកាកន្លងទៅ។ ផ្អែកតាមការចែករំលែករបស់ Digital Chat Station ដែលបានទម្លាយនៅពេលនេះ គឺមានការបង្ហាញនូវព័ត៌មានដំបូងរបស់ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate X8 នេះហើយ។
នៅក្នុងការបែកធ្លាយនេះ បានបង្ហាញថា ស្មាតហ្វូននេះ នឹងមានអេក្រង់ខាងក្រៅទំហំ 6.5 អ៊ីង និងអេក្រង់ខាងក្នុងមានទំហំ 8.15 អ៊ីង ដែលធំជាងអេក្រង់របស់ស្មាតហ្វូនជំនាន់មុន Mate X7។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី នឹងមានការប្រើប្រាស់នូវបន្ទះឈីបថ្មីដែលមានការអភិវឌ្ឍឡើងដោយក្រុមហ៊ុន Huawei ទៀតផង។ សម្រាប់ឆ្នាំនេះ បន្ទះឈីប Kirin 9040 ត្រូវបានគេជឿជាក់ថា នឹងកា្លយជាឈីបថ្មីសម្រាប់ស្មាតហ្វូននេះហើយ ខណៈដែលសមាសភាគនៃការផលិតឈីបនេះ គឺនៅតែពិបាក ដោយសារតែការកាត់បន្ថយការផ្គត់ផ្គង់ពី Qualcomm និង MediaTek។

ជាមួយគ្នានេះ ក៏មានការបញ្ជាក់ទៀតថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ នឹងមានការប្រើប្រាស់នូវប្រព័ន្ធប្រតិបតិ្តការ HarmonyOS 7 ខណៈដែលកន្លងមក មានការទម្លាយថា Mate X8 អាចនឹងមានការប្រើប្រាស់រ៉េមទំហំ 20GB។ ទៅលើការឌីស្សាញរូបរាងវិញ នៅឆ្នាំនេះ មានការបង្ហើបថា ស្មាតហ្វូនអេក្រង់បត់បាន Mate X8 ថ្មីនេះ ក៏នឹងមានការប្តូរនូវការការឌីស្សាញម៉ូឌុលកាមេរ៉ាថ្មីផងដែរ។

1 / 3


