ស្វែងរកពួកយើង:

លេចចេញព័ត៌មានថ្មីពីបញ្ជាក់ពីបន្ទះឈីបនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra

ដោយ

Koun Jab Luffy

30 កក្កដា 2025 11:42 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ Galaxy S26 Ultra ដែលជាស្មាតហ្វូនប្រណិតរបស់ក្រុមហ៊ុន Samsung នៅឆ្នាំ 2026 ខាងមុខ បានក្លាយជាប្រធានបទនៅលើបណ្តាញសារព័ត៌មានធំៗនៅពិភពលោកហើយពេលនេះក៏មានការបញ្ជាក់ពីការប្រើប្រាស់បន្ទះឈីបនៅលើស្មាតហ្វូននេះថែមទៀតផង។ យោងតាមការលេចចេញនូវ firmware ថ្មីរបស់ Galaxy S26 Ultra ដែលបង្ហាញដោយ SamMobile បានបញ្ជាក់ថា បន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺមានលេខកូដ “qcom, pmk8850″ នឹងមានការបញ្ជាក់ថា ស្មាតហ្វូនម៉ូដែល Ultra របស់ Samsung ថ្មី នឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite 2។
ជាមួយនិងការមកដល់នៃបន្ទះឈីបថ្មីនេះ ប្រសិនបើប្រៀបធៀបជាមួយនិងបន្ទះ Snapdragon 8 Elite ដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra គឺមានការបំពាក់នូវបន្ទះឈីបដែលមានលេខកូដ SM8750។ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា តើពាក្យ “pmk” ជាអ្វីនោះទេ។
Article image
សូមជំរាបថា Snapdragon 8 Elite 2 នឹងមានការឌីស្សាញជាថ្មីទៅលើ Oryon CPU ដែលនឹងមានល្បឿន 4.6GHz ទៅលើម៉ូដែលស្តង់ដារ ខណៈម៉ូដែល “for Galaxy” នឹងមានល្បឿន 4.74GHz។ តាមរយៈនៃព្យាករណ៌ទៅលើសមត្ថភាពនៃបន្ទះឈីបនេះ គឺនឹងមានកម្លាំងខ្លាំងជាងមុន 25% ទាំងល្បឿនអូស និង GPU។ បន្ទះឈីបSnapdragon 8 Elite 2 ថ្មីនេះ អាចនឹងមានការប្រកាសចេញនៅលើខែកញ្ញាខាងមុខនេះហើយ។
សម្រាប់ការបង្ហាញខ្លួន Galaxy S26 Ultra នៅឆ្នាំក្រោយនេះ ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំធំដល់ទៅ 6.9 អ៊ីង OLED ជាមួយនិងការពង្រីកបន្ថែមទៅលើពន្លឺថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 200MP មានមុខ wider aperture ហើយនឹងមានការគាំទ្រដោយកាមេរ៉ា 50MP 5x periscope zoom lens ទៀតផង។
Article image
Galaxy S26 Ultra អាចនឹងមានរ៉េមទំហំ 12GB ឬ 16GB និងមានថ្មទំហំ 5,000mAh ហើយនិងមានកម្លាំងសាក 60W charging។ ស្មាតហ្វូននេះត្រូវបានគេនិយាយថា អាចនឹងមានទំងន់ស្រាល និងកម្រាស់ស្តើងជាងជំនាន់មុនផងដែរ។ Galaxy S26 Ultra អាចនឹងរត់នៅលើ Samsung One UI 8.5 ដែលមានភ្ជាប់មកនូវ AI ជាច្រើន។