ស្វែងរកពួកយើង:

លេចចេញរូបភាពផ្លូវការណ៌ Red Magic 10 Pro Series មានភាពទាក់ទាញខ្លាំង និងមិនមានរន្ធ Punch-Hole នោះទេ

ដោយ

Koun Jab Luffy

12 វិច្ឆិកា 2024 12:00 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ មានសេចក្តីរាយការណ៌ថ្មីបាននិយាយថា Red Magic ដែលជាម៉ាកយីហោបន្ទាប់មួយទៀតរបស់ក្រុមហ៊ុន Nubia នឹងបង្ហាញនូវស្មាតហ្វូន Red Magic 10 Pro series របស់ខ្លួននៅថ្ងៃទី 13 ខែវិច្ឆិកាខាងមុខនេះហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុនក៏បានចែករំលែករូបភាពផ្លូវការជាច្រើនរបស់ស្មាតហ្វូន Red Magic 10 Pro series ដើម្បីបង្ហាញអំពីការឌីស្សាញរូបរាងរបស់វា និងពណ៌របស់ស្មាតហ្វូននេះ ជាលើកដំបូងបំផុតផងដែរ។ ដូចគ្នាទៅនឹងស្មាតហ្វូន Red Magic 9 Pro series អញ្ចឹងដែរ ស្មាតហ្វូនថ្មីនេះ នឹងបន្តមានការឌីស្សាញរាបស្មើនៅផ្នែកខាងក្រោយ។
ស្មាតហ្វូន Red Magic 10 Pro series នេះ នឹងមាន 4 ពណ៌ សម្រាប់ធ្វើការជ្រើសរើសនោះគឺ Dark Night, Day Warrior, Deuterium Transparent Dark Night និង Deuterium Transparent Silver Wing ។ ស្មាតហ្វូននេះ មិនមានរន្ធ punch-hole នៅផ្នែកខាងមុខនោះទេ ដែលធ្វើអោយស្មាតហ្វូន  Red Magic 10 Pro series នេះ ផ្តល់នូវបទពិសោធន៍ថ្មីនៃអេក្រង់ពេញគែមតែម្តង។
Article image
ស្មាតហ្វូន Red Magic 10 Pro series នេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ជាមួយនឹងភ្លើង  RGB-LED ring នៅក្រោមកាមេរ៉ាផងដែរ។ វាក៏មានឡូហ្គោ “X” logo ដែលបង្ហាញអំពីជំនាន់ទី 10 របស់ស្មាតហ្វូន Red Magic 10 series នេះនៅផ្នែកខាងក្រោយរបស់វា។
Article image
សម្រាប់គែមខាងស្តាំរបស់ស្មាតហ្វូន Red Magic 10 Pro series នេះ គឺមានប៊ូតុង gaming trigger buttons, fan vent, volume rocker, power button និង mode slider switch ថែមទៀតផង។ គែមខាងឆ្វេងរបស់ស្មាតហ្វូននេះ ក៏មានបំពាក់នូវ fan vent មួយទៀតផងដែរ។ យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍នាពេលថ្មីៗនេះ ស្មាតហ្វូន Red Magic 10 Pro series នេះនឹងមានអេក្រង់ 6.86-អ៊ីង OLED panel គាំទ្រជាមួយនឹងការបង្ហាញចេញបាន 1.5K resolution ហើយនិងមានល្បឿន 144Hz refresh rate ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Pro+ edition វិញ គឺនឹងមានអេក្រង់ 7-អ៊ីង រ៉េមទំហំ 24GB ហើយនិងមានម៉េមូរីទំហំ 1TB ។ ស្មាតហ្វូនទាំងពីរនេះ នឹងមានបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ជាមួយនឹងបន្ទះឈីប R3 gaming នៅក្នុងការផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុត។ ស្មាតហ្វូន Pro+ នឹងមានថាមពលថ្មទំហំ 7,050mAh ជាមួយនឹងបច្ចេកវិទ្យា  120W fast charging ថែមទៀតផង៕
លេចចេញរូបភាពផ្លូវការណ៌ Red Magic 10 Pro Series មានភាពទាក់ទាញខ្លាំង និងមិនមានរន្ធ Punch-Hole នោះទេ