
យោងតាមការបែកធ្លាយកាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហាញថា ស្មាតហ្វូនតម្លៃសមរម្យរបស់ Samsung ម៉ូដែល Galaxy S25 FE ត្រូវបានគេប្រទះឃើញនៅលើបញ្ជីរបស់ EPREL ដោយមានការបញ្ជាក់ពីការបំពាក់មកជាមួយនូវបច្ចេកវិទ្យាការពារទឹក និងធូលី IP68 ថែមទៀតផង។ ជាមួយគ្នាតាមរយរូបភាពនៅថ្ងៃនេះ ក៏មានការបញ្ជាក់ដែរថា ស្មាតហ្វូននេះនឹងមានជម្រើសថ្មីហៅថា "Jet Black"។ ប្រភពព័ត៌មានថ្មីនេះ គឺត្រូវបានបង្ហោះនៅលើវិបសាយលក់រាយ British retailer Tesco។
តាមការបញ្ជាក់មុននេះ ក៏ធ្លាប់បាននិយាយថា ស្មាតហ្វូនតម្លៃសមរម្យនេះ ក៏នឹងមកជាមួយនិងជម្រើសពណ៌ "Icy Blue" ផងដែរ។ នៅលើបញ្ជីនេះ ក៏មានការបង្ហាញទៀតថា ស្មាតហ្វូន Galaxy S25 FE គឺមានការបំពាក់នូវបន្ទះឈីប Exynos 2400e ដូចជំនាន់មុនដែរ។ ស្មាតហ្វូននេះមានរ៉េម 8GB និងអង្គចងចាំ 128GB និង 256GB។ សម្រាប់ផ្ទៃខាងមុខវិញ គឺមានអេក្រង់ទំហំ 6.7-អ៊ីង Super AMOLED ខណៈដែលខាងក្រោយមានកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP និង 12MP ultrawide ហើយនិងទីបីមានទំហំ 8MP telephoto ហ៊្សូម3x optical zoom។

បន្ថែមពីនេះ នៅលើបញ្ជីនេះ ក៏មានការបង្ហាញដែរថា Samsung Galaxy S25 FE មានថ្មទំហំ 4,900mAh គាំទ្រកម្លាំងសាក 45W wired charging។ ហើយបើនិយាយពីផ្នែកទន់វិញ Galaxy S25 FE នឹងរត់នៅលើ Android 16 ផ្អែកជាមួយស្បែកកម្មវិធី Samsung's One UI 8។
