
នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានធ្វើការទម្លាយចេញនូវរូបភាពផ្សព្វផ្សាយថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Find N5 ជាមួយនិងកម្រ៉ាស់ស្តើងបំផុត។ ហើយពេលនេះ ក៏មានការបញ្ជាក់ពីការប្រៀបធៀប OPPO Find N5 និង iPad Pro ជំនាន់ថ្មីទៀតផង។ រូបភាពនេះត្រូវបានគេមើលឃើញថា មានការចែកចាយដោយលោក Billy Zhang ដែលជាប្រធានផ្នែកទីផ្សារសកលរបស់ក្រុមហ៊ុន OPPO។ លោកបានបញ្ជាក់នៅលើបណ្តាញសង្គមថា ក្រុមហ៊ុន OPPO បានជម្រុញអោយក្រុមវិស្វករធ្វើការយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណានាំមកនូវបទពិសោធន៍ថ្មីសម្រាប់អតិថិជនទៅលើប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់។
សូមជំរាបថា ថ្មីៗនេះ ក៏មានការលេចធ្លាយនូវរូបភាព hands-on ទៅលើស្មាតហ្វូនអេក្រង់បត់បាននេះ នៅលើបណ្តាញសង្គមផងដែរ។ ដោយមានការបញ្ជាក់ថា ការឌីស្សាញរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺពិតជាមានកម្រាស់ស្តើងបំផុត។ ជាមួយនិងការប្រៀបធៀបនេះ គឺក្រុមហ៊ុន OPPO បានធ្វើអោយគ្រប់គ្នាឃើញថា ស្មាតហ្វូនរបស់ខ្លួនគឺពិតស្តើងខ្លាំងមែនទែន។ ជាមួយគ្នានេះក៏មានការទម្លាយថា បើមានស្មាតហ្វូនអេក្រង់បត់ Find N5 ហើយមិនចាំបាច់មាន iPad Pro នោះទេ ពីព្រោះថា ម៉ូដែលនេះ ប្រើប្រាស់បានទាំងស្មាតហ្វូន និងជាថេប្លេត។

OPPO ត្រូវបានគេរាយការណ៌ នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានថ្មី Find N5 ជាមួយនិងបន្ទះឈីបថ្មី Snapdragon 8 Elite ជាមួយនិងការដាក់អោយនូវ CPU cores ត្រឹមតែ 7 គ្រាប់ប៉ុណ្ណោះ។ រង់ចាំតាមដានជាមួយគ្នា។
