
ក្រុមហ៊ុន vivo ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល vivo X200 Ultra នៅថ្ងៃទី 21 ខែមេសាខាងមុខនេះហើយ។ នៅមុនការប្រកាសជាផ្លូវការចូលមកដល់ យើងក៏បានឃើញនូវការបែកធ្លាយ និងពាក្យចចាម អារ៉ាម ក៏ដូចជាព័ត៌មានជាច្រើនទៀតដែលទម្លាយពីក្រុមហ៊ុន vivo រួចហើយផងដែរ។
ហើយសម្រាប់នៅថ្ងៃនេះ យើងបានឃើញនូវការបើកប្រអប់ជាលើកដំបូងចេញពីប្រទេសចិន ដែលមានការបង្ហាញនូវស្មាតហ្វូនដ៏ប្រណិតនេះ ជាមួយនឹងពណ៌ទឹកប្រាក់ និងពណ៌ក្រហម ដែលនេះប្រហែលជាការសហការជាមួយនឹងក្រុមហ៊ុនផលិតវ៉ាលីដ៏ប្រណិត Rimowa ផងដែរ។ តាមរយៈនៃការចែកចាយវីដេអូថ្មីនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 Ultra ថ្មីនេះ នឹងមាន 3 ពណ៌ រួមមានពណ៌ទឹកប្រាក់ ក្រហម និងខ្មៅ។
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន vivo X200 Ultra ក៏នឹងមានបំពាក់នូវកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយ 1/1.28" type sensor និងទីពីរទំហំ 50MP ជាឡែន ultrawide ហើយនិងគ្រាប់ទីបីមានទំហំ 200MP ជាឡែន periscope telephoto ដែលទ្រទ្រង់ដោយ 1/1.4" sensor ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ជំនាន់ថ្មីប្រភេទ LTPO AMOLED រត់បានជាមួយនឹងល្បឿន 120 Hz refresh rate ហើយនិងមានកម្រិតភាពច្បាស់ QHD+ resolution ផងដែរ៕
