ស្វែងរកពួកយើង:

លេចធ្លាយរូបភាពថ្មីបង្ហាញពីការឌីស្សាញរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra

ដោយ

Koun Jab Luffy

21 វិច្ឆិកា 2024 02:23 រសៀល

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ បើទោះបីជាមានព័ត៌មានជាច្រើនត្រូវបានបង្ហោះនៅលើបណ្តាញសង្គម និងវិបសាយមួយចំនួនហើយក៏ដោយ សម្រាប់រូបភាពស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra គឺនៅមិនទាន់មានការទម្លាយចេញច្បាស់លាស់នៅឡើយទេ។ នៅថ្ងៃនេះ យោងតាមការចែកចាយនូវរូបភាពថ្មីៗចំនួន 2 សន្លឹក នៅលើបណ្តាញសង្គម X របស់អ្នកទម្លាយ @Jukanlosreve ត្រូវបានគេជឿជាក់ថា នេះគឺគំរូ dummy របស់ស្មាតហ្វូន Galaxy S25 Ultra ហើយ ដែលរូបភាពមើលទៅ គឺពិតជាដូចគ្នាទៅនឹងរូបភាពមួយចំនួនដែលគូរនាពេលកន្លងមកអញ្ចឹង។
រូបភាពខាងលើនេះ គឺបានបញ្ជាក់ពីការឌីស្សាញយ៉ាងច្បាស់ថា ស្មាតហ្វូនថ្មីនេះ គឺមានការផ្លាស់ប្តូរគែមជុំវិញ។ ប៉ុន្តែបើតាមអ្នកទម្លាយ @MaxJmb វិញ គឺបាននិយាយថា រូបភាព dummies ទាំងនេះ គឺមើលទៅស្រដៀងគ្នាជាមួយនិងផលិតផលពិតអញ្ចឹង។ លោកបានបន្ថែមថា ស៊ុមកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺខុសគ្នាជាមួយនិងស្មាតហ្វូនពិតប្រាកដ។
Article image
សម្រាប់រូបភាពទាំងនេះ Galaxy S25 Ultra អាចជាការកែសម្រួលចេញពីស្មាតហ្វូនមុន ដោយមានភាពខុសគ្នាពីម៉ូដែលមុនតិចតួចក្នុងនោះមានដូចជាបន្ទះអេក្រង់រាបស្មើរ និងមានគែមជុំវិញកោង។ និយាយទៅរូបរាងនេះ គឺប្រហែលគ្នាជាមួយនិងម៉ូដែលស្តង់ដារ និងម៉ូដែល Plus របស់ Galaxy S24 អញ្ចឹង។
Article image
សូមជំរាបផងដែរថា កន្លងមក ក៏ធ្លាប់មានសេចក្តីរាយការណ៌ជាច្រើនរួចមកហើយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នេះ គឺនឹងមានអេក្រង់រាបស្មើរ និងកាមេរ៉ាស្រដៀងគ្នាជាមួយនិង Galaxy S24 Ultra។ ប៉ុន្តែក៏មានការបញ្ជាក់ផ្សេងៗគ្នាដែរថា ប្រព័ន្ធកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 Ultra គឺយកលំនាំតាមប្រព័ន្ធកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6។ យ៉ាងណានេះគ្រាន់តែជាគំរូរូបភាពប៉ុណ្ណោះ សម្រាប់ភាពជាក់លាក់របស់ស្មាតហ្វូន Galaxy S25 Ultra នឹងមានការទម្លាយចេញថ្មីៗឆាប់ៗនេះថែមទៀតហើយ! សូមកុំភ្លេចតាមដានជាមួយគ្នា!
លេចធ្លាយរូបភាពថ្មីបង្ហាញពីការឌីស្សាញរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra