
Xiaomi 15 Ultra គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀត ដែលត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិននាចុងខែនេះហើយ។ ជាមួយនិងដំណឹងនេះ កន្លងមក ក៏មានការលេចធ្លាយនូវព័ត៌មានជាច្រើនទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មីនេះជាច្រើនរួចមកហើយ។ ជាក់ស្តែងនៅថ្ងៃនេះ គឺ មានការទម្លាយចេញនូវរូបភាពថ្មីរបស់ Xiaomi 15 Ultra ថែមទៀតហើយ ដោយបង្ហាញយ៉ាងច្បាស់នូវកាមេរ៉ា Leica នៅខាងក្រោយ។ រូបភាពនេះ គឺទើបតែមានទម្លាយនៅលើបណ្តាញសង្គមចិនថ្ងៃនេះតែម្តង
តាមរយៈរូបភាពថ្ងៃនេះ គឺបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការឌីស្សាញខ្នងក្រោយមានជម្រើសពីរពណ៌ ដែលមើលទៅពិតជាភាពប្លែកភ្នែក និងមានភាពទាក់ទាញខ្លាំងមែនទែន ហើយស្មាតហ្វូននឹងផ្តល់នូវបទពិសោធន៌ថ្មីបំផុតសម្រាប់អ្នកដែលចូលចិត្តថតរូប។
ទាក់ទងនឹងរូបភាពថ្មីរបស់ Xiaomi 15 Ultra នេះដែរ ត្រូវបានគេរាយការណ៌ថា ស្មាតហ្វូននេះគឺមានឌីស្សាញចេញពីកាមេរ៉ាម៉ូដែល Leica M1 rangefinder camera។ ដូចគ្នាជាមួយនិងកាមេរ៉ា Leica អញ្ចឹង ស្មាតហ្វូន 15 Ultra គឺមានពណ៌ទឹកប្រាក់លាយខ្មៅ និងម៉ូដែលកញ្ចក់ និងម៉ូដែលស្បែក។

ស្មាតហ្វូន Xiaomi 15 Ultra មានការឌីស្សាញម៉ូឌុលកាមេរ៉ាមូលធំទំហំស្ទើរតែពាក់កណ្តាលនៃតួ។ នៅក្នុងនោះមានអំពូល pill-shaped LED flash និង Leica logo រួមនិងកាមេរ៉ាក្រោយ 4 គ្រាប់ ដោយមួយគ្រាប់ជា periscope telephoto camera។ ស្មាតហ្វូននេះមានថ្មទំហំ 6,000mAh និងមានទម្ងន់ 200 grams។ ជាមួយគ្នានេះក៍មានការបញ្ជាក់ពី Leica branding ដែលសសេរថា “LEICA VARIO-SUMMILUX 1:1.63-26/14-100 ASPH,” ដែលបញ្ជាក់ពីសមត្ថភាពកាមេរ៉ានៅលើ 15 Ultra ទៀតផង។ ស្មាតហ្វូន Xiaomi flagship នេះ គឺមានការប្រើប្រាស់ Leica Summilux lens និងមានកាមេរ៉ាគោល ដែលមាន Aperture f/1.63 ដូចម៉ូដែលមុនដែរ។

សម្រាប់ periscope telephoto គឺមានកម្រិត f/2.6 aperture មានកែវ 100mm equivalent focal length, ហើយនិង effective aperture កម្រិត f/9.828 ដែលប្រើប្រាស់ជាមួយ physical focal length ទំហំ 26.4mm ដែលមានការគាំទ្រដោយ Samsung 10x zoom implementation ផងដែរ។ ចំពោះឡែន ultra-wide-angle lens វិញ គឺប្រើកែវ 14mm focal length ដែលមានសមត្ថភាពខ្ពស់ជាងមុន។ Xiaomi 15 Ultra ត្រូវគេបញ្ជាក់ថា នឹងបង្ហាញខ្លួននៅប្រទេសចិន ជាមួយនិងឡាន Xiaomi SU7 Ultra នៅថ្ងៃទី 28 ខែកុម្ភៈ ខាងមុខនេះហើយ។
