ស្វែងរកពួកយើង:

លេចធ្លាយរូបភាពផ្លូវការណ៌របស់ OPPO Reno11 F ហើយនិងមានការបញ្ជាក់ពីការចុះបញ្ជីនៅលើ Geekbench ទៀតផង!

ដោយ

Koun Jab Luffy

07 កុម្ភៈ 2024 10:05 ព្រឹក

អាន 2 នាទី

Article image
OPPO Reno11 F ដែលជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន OPPO ត្រូវបានគេប្រទះឃើញថា បានបង្ហាញវត្តមាននៅលើវិបសាយរបស់ប្រទេសឥណ្ឌូនេស៊ីហើយ ប៉ុន្តែនៅមិនទាន់សម្ពោធជាផ្លូវការនៅឡើយទេ។ សម្រាប់ហ្វេនៗដែលចង់ដឹងព័ត៌មានថ្មីរបស់ស្មាតហ្វូនថ្មីនេះ អាចចូលទៅកាន់វិបសាយនេះបាន។ បន្ថែមពីនេះនៅលើវិបសាយរបស់ក្រុមហ៊ុនប្រចាំប្រទេសដែលមានប្រជាជនច្រើនជាងគេនៅតំបន់អាស៊ាននេះ ក៏មានការបង្ហាញរូបភាពផ្លូវការរបស់ស្មាតហ្វូនថ្មីនេះផងដែរ។
នៅក្នុងនោះក៏មានការបញ្ជាក់ពីការបំពាក់នូវបច្ចេកវិទ្យាសាកល្បឿនលឿន "ultra-fast charging" ហើយនិងមានការតម្លើងនូវថាមពលថ្មទំហំធំជាងមុនដែលអាចប្រើប្រាស់បានដល់ទៅ 4 ឆ្នាំ ដោយគ្មានបញ្ហាថែមទៀតផង។ ជាមួយគ្នានេះរូបភាពនេះ ក៏មានភាពច្បាស់ ដំណើរការប្រើប្រាស់មានភាពរលូន ដែលផ្តល់នូវបទពិសោធន៌ខ្ពស់ក្នុងប្រើប្រាស់ប្រចាំថ្ងៃ។ បន្ថែមពីនេះក៏មានការបង្ហាញពីភាពធន់ផងដែរ។
Article image
មួយវិញទៀត Reno11 F ក៏ត្រូវបានគេឃើញថា បានបង្ហាញវត្តមាននៅលើបញ្ជីរបស់ Geekbench 6 រួចហើយ។ តាមរយៈនៃការធ្វើតេស្តនេះ បង្ហាញថា ស្មាតហ្វូននេះទទួលបាននូវពិន្ទុ 897 នៅលើការធ្វើតេស្ត Single-Core និងពិន្ទុ 2,329 ទៅលើការតេស្ត Multi-core score។
Article image
សូមជំរាបថានៅលើបញ្ជី Benchmark នេះក៏មានការបង្ហាញញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO មួយនេះ គឺដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 7050 SoC គាំទ្រជាមួយនិងក្រាហ្វិក Mali-G68 MC4 GPU និងមានរ៉េមទំហំ 8GB ហើយនិងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ចេញពីប្រអប់ថែមទៀតផង។
Article image
យោងតាមការបែកធ្លាយកន្លងមក បានបង្ហាញថា Reno11 F នឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 64MP និងគ្រាប់ទីពីរមានទំហំ 8MP ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 2MP macro។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 32MP។ Reno11 F មានអង្គចងចាំទំហំ 256GB និងមានថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 67W SuperVOOC fast wired charging និងមានអេក្រង់ទំហំ 6.7-អ៊ីង FHD+ AMOLED touchscreen ល្បឿន 120Hz refresh rate រួមជាមួយនិងការប្រើប្រាស់នូវការស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។
Article image
លេចធ្លាយរូបភាពផ្លូវការណ៌របស់ OPPO Reno11 F ហើយនិងមានការបញ្ជាក់ពីការចុះបញ្ជីនៅលើ Geekbench ទៀតផង!