
យោងតាមការបែកធ្លាយនៅថ្ងៃនេះ គឺមានការទម្លាយពីផលិតផលថ្មីៗរបស់ក្រុមហ៊ុន Samsung ថែមទៀតហើយ ដែលពេលនេះ គឺមានបង្ហាញនូវរូបភាពផ្សព្វផ្សាយពីស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold6, Galaxy Z Flip6, នាឡោកាឆ្លាតវៃ Galaxy Watch7, Galaxy Watch Ultra រួមជានិង Galaxy Ring ថែមទៀតផង។ តាមរយៈរូបភាពនេះ គឺបាននិយាយថា "kind of" និងមានការសសេថា សូមទស្សនាដោយខ្លួនឯង។
រូបភាពនេះ គឺមានការទម្លាយចេញដោយលោក Evan Blass ហើយលើកនេះ មិនមានប្រតិកម្មណាមួយពីក្រុមហ៊ុន Samsung នោះទេ ដោយសារតែរូបភាពទាំងនោះ គឺមិនមានការបញ្ជាក់ច្បាស់ពីការឌីស្សាញទៅលើផលិតផលនីមួយៗនោះទេ។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ គឺមានការបែកធ្លាយរូបភាពជាច្រើនស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold6, Galaxy Z Flip6 រួចមកហើយ ប៉ុន្តែមិនមានការបង្ហាញចេញច្បាស់លាស់នៅឡើយទេ។

បន្ទាប់ពីការទម្លាយរូបភាពរបស់ផលិតផលថ្មីៗទាំងអស់នេះ ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Samsung នឹងមានបង្ហាញវត្តមានជាផ្លូវការនៅដើមខែកក្កដាខាងមុខនេះហើយ នៅក្នុងព្រឹត្តិការណ៌ next Unpacked event នៅទីក្រុងប៉ារីស ដែលជាទីកន្លែងក្រុមហ៊ុន Samsung គឺជាដៃគូរឧបត្ថម្ភធំជាងគេនៃព្រឹត្តិការណ៌កីឡាអូឡាំពិកដែលប្រារព្ធឡើងក្នុងឆ្នាំនេះ។
