ស្វែងរកពួកយើង:

លេចលឺដំណឹងថា Huawei អាចនឹងនាំមកវិញនូវ ‘Art Edition’ សម្រាប់ Pura 80 Series

ដោយ

Koun Jab Luffy

31 ធ្នូ 2024 10:55 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីៗ នាពេលកន្លងមក បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Huawei Pura 80 series ទំនងជានឹងមានការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារនាឆ្នាំក្រោយនេះហើយ។ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ ត្រូវបានគេទម្លាយថា ក៏អាចនឹងមានការផ្លាស់ប្តូរឈ្មោះស្មាតហ្វូនប្រណិតរបស់ខ្លួនពីម៉ូដែល ‘Ultra’ ទៅលើ Art វិញផងដែរ។ បើតាមការទម្លាយព័ត៌មានថ្មីនេះ បាននិយាយថា ក្រុមហ៊ុននេះអាចនឹងមានការនាំមកវិញនូវម៉ូដែល “Art Edition” សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Pura Series ដែលនឹងមានលក់នៅឆ្នាំក្រោយនេះផងងដែរ។
បើមើលលើការបង្ហោះនៅបណ្តាញ Weibo របស់ @FixedFocus បានសសេរថា ក្រុមហ៊ុន Huawei ប្រហែលជានឹងមានការនាំមកវិញនូវម៉ូដែលពិសេស Art Edition សម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Pura 80 Series។ សម្រាប់ម៉ូដែលនេះ ត្រូវបានគេព្យាករណ៌ថា នឹងមានការឌីស្សាញស្រដៀងគ្នាទៅនឹងម៉ូដែល ‘Ultimate Design’ អញ្ចឹងដែរ។ ដូច្នេះប្រសិនបើព័ត៌មាននេះក្លាយជាការពិតមែននោះ អ្នកប្រើប្រាស់ប្រាកដជានឹងទទួលបាននូវបទពិសោធន៌ថ្មីជាក់ជាមិនខាន។
Article image
តាមការបែកធ្លាយខាងលើនេះ មានការកត់សម្គាល់ថា ស្មាតហ្វូន Pura 80 series អាចនឹងមានម៉ូដែលថ្មីមួយដែលមានឈ្មោះថា ‘Pura 80 Art Ultimate’។ សូមជំរាបថា ក្រុមហ៊ុន Huawei ជានិច្ចជាកាល គឺតែងតែមានការផ្តោតខ្លាំងជាមួយនិងស្មាតហ្វូនដែលមានភាពប្រណិតៗសម្រាប់អតិថិជនរបស់ខ្លួន។ ជាកស្តែងដូចជាម៉ូដែល Mate អញ្ចឹង គឺក្រុមហ៊ុនបានបញ្ចេញនូវម៉ូដែលពិសេស Ultimate Design ខណៈដែលស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួន Nova Series គឺមានម៉ូដែលថ្មី Ultra។
Article image
សូមជំរាបថា Art Edition នេះ គឺបានបង្ហាញវត្តមានជាមួយនិងស្មាតហ្វូនម៉ូដែល Huawei P60 series ហើយបន្ទាប់មកក៏មានការរំពឹងថា នឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី P70 Series បន្តទៀត ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរដោយសារតែក្រុមហ៊ុន Huawei បានសម្រេចប្តូរត្រកូល P-Series របស់ខ្លួនមកកាន់ Pura និងមានការបន្ថែម Pro+ និង Ultra ទៀតផង។ មកដល់ពេលនេះ បើទោះបីជាមានការបែកធ្លាយព័ត៌មាននេះក៏ដោយ គេនៅនៅមិនទាន់ច្បាស់ថា Art version នឹងអាចវិលត្រលប់មកកាន់ម៉ូដែល Pura 80 series នៅឡើយទេ។ អ្វីៗត្រូវរង់ចាំតាមដានៅឆ្នាំក្រោយទាំងអស់គ្នា។