ស្វែងរកពួកយើង:

លោក Kuo និយាយថា Apple ហាក់ដូចជាមានសុទិដ្ឋិនិយមខ្លាំងពេកហើយ ដែលរំពឹងថា Apple Intelligence នឹងជួយបង្កើនការលក់ iPhone 16

ដោយ

Koun Jab Luffy

22 កក្កដា 2024 07:49 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ចេញពីអ្នកវិភាគ Ming-Chi Kuo នៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Apple ហាក់ដូចជាមិនបង្កើនទៅលើការបញ្ជាទិញ iPhone 16 នោះទេ ដោយការអះអាងនេះ ត្រូវបាន លោក Kuo ដកស្រង់នូវរបាយការណ៍ជាច្រើនចេញពីអ្នកផ្គត់ផ្គង់ TSMC និង Largan របស់ក្រុមហ៊ុន Apple។ ថ្មីៗនេះ ក្រុមហ៊ុន TSMC បាននិយាយថា ក្រុមហ៊ុន គឺមិនឃើញនូវកំនើនកើនឡើងនោះទេ ខណៈពេលដែលក្រុមហ៊ុន Largan ក៏បាននិយាយថា ការកម្ម៉ង់ទៅលើស្មាតហ្វូន High-End នៅក្នុងឆ្នាំ 2024 នេះ គឺស្រដៀងគ្នាទៅនឹងឆ្នាំមុននេះដែរ។
លោក Kuo បានបង្ហាញនូវការជឿជាក់ថា ការកម្ម៉ង់ iPhone 16 របស់ក្រុមហ៊ុន Apple នៅក្នុងឆមាសទី 2 ឆ្នាំ 2024 នេះគឺប្រហែលជា 87 លានគ្រឿង ដែលមានចំនួនទាបជាង iPhone 15 នៅក្នុងឆ្នាំ 2023 ដែលការកម្មង់ដល់ទៅ 91 លានគ្រឿង។ លោក Kuo បាននិយាយទៀតថា អ្នកផ្គត់ផ្គង់មួយចំនួន ក៏បានសួរអំពីការបង្កើនទៅលើការផលិតផងដែរ ប៉ុន្តែវាអាចនឹងជាប់ពាក់ព័ន្ធទៅនឹងហេតុផលជាក់លាក់នៅក្នុងឧស្សាហកម្ម ឬសមាសភាគជាច្រើន។ មានការរំពឹងថា Apple Intelligence នឹងជួយបង្កើនការលក់ទៅលើស្មាតហ្វូន iPhone 16 នោះ អាចនឹងក្លាយជារឿងដែលសុទិដ្ឋិនិយមជ្រុលពេកហើយ។ “ការប្រកាសបង្ហាញនូវ Apple Intelligence នេះគឺជាហេតុផលនៃការបង្កើនទៅលើការលក់ iPhone 16 ។
Article image
Apple Intelligence នេះ គឺមានតែប្រភេទ Beta សម្រាប់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកសម្រាប់ឆមាសទី 2 នេះ ហើយ Apple Intelligence Siri គឺប្រើប្រាស់ទៅលើការឆ្លើយតបជាភាសាអង់គ្លេស។ ការរំពឹងទុកថា អតិថិជននឹងទិញនូវ iPhone 16 ជាមួយនឹង Beta version Apple Intelligence នៅក្នុងឆមាសទី 2 ឆ្នាំ 2024 នេះអាចនឹងជាគំនិតសុទិដ្ឋិនយមជ្រុលពេកហើយ!” កាលពីខែមុនេះ Bloomberg បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងពឹងផ្អែកទៅលើមុខងារ AI នៅលើប្រព័ន្ធប្រតិបត្តិការ iOS 18 ដើម្បីបង្កើនទៅលើការនាំចេញស្មាតហ្វូន iPhone ដល់ទៅ 10% នៅក្នុងឆ្នាំ 2024 ។
Article image
Apple Intelligence អាចនឹងចាប់ផ្តើមប្រើប្រាស់បានចេញពី iPhone 15 Pro ឬខ្ពស់ជាងនេះ ហើយអតិថនអាចធ្វើការ upgrade បាននៅលើ version ចាស់ៗផងដែរ។Apple Intelligence មានសមទ្ធភាពជាច្រើនដូចជា Writing Tools, Image Playground និង Genmoji ថែមទៀត។ សម្រាប់ពេលនេះ ក្រុមហ៊ុន Apple មិនទាន់បញ្ចេញនូវមុខងារ AI សម្រាប់អតិថិជនរបស់ប្រទេសចិននោះទេ ប៉ុន្តែ Apple Intelligence នឹងបង្ហាញខ្លួននៅក្នុងសហភាពអ៊ឺរ៉ុប នៅពេល iOS 18 បង្ហាញខ្លួនជាផ្លូវការ។
លោក Kuo និយាយថា Apple ហាក់ដូចជាមានសុទិដ្ឋិនិយមខ្លាំងពេកហើយ ដែលរំពឹងថា Apple Intelligence នឹងជួយបង្កើនការលក់ iPhone 16