ស្វែងរកពួកយើង:

លោក Lei Jun គ្រោងដាក់លក់ Xiaomi SU7 Ultra អោយបាន 1 ម៉ឺនគ្រឿងនៅឆ្នាំ 2025

ដោយ

Koun Jab Luffy

06 កុម្ភៈ 2025 09:05 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ លោក Lei Jun ដែលជាស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi  បានធ្វើការចែករំលែកនូវព័ត៌ មានថ្មីមួយទាក់ទងជាមួយនិង Xiaomi SU7 Ultra ដែលជាម៉ូដែលរថយន្ត Sedan ជំនាន់ថ្មីរបស់ខ្លួន ដោយថែមទាំងមានការបញ្ជាក់ពីគោលដៅរបស់ខ្លួននៅក្នុងការលក់អោយបាន 10,000 គ្រឿងនៅឆ្នាំ 2025 នេះទៀតផង។
រថយន្តនេះ នឹងមានលក់នៅលើទីផ្សារប្រទេសចិននៅខែមីនាឆ្នាំនេះ ជាមួយនិងតម្លៃ 814,900 យ៉ន់ ដែលប្រហែល 114,200 ដុល្លារ។ យោងតាមលោក Lei Jun បានអោយដឹងថា រថយន្ត Xiaomi SU7 នឹងមានជម្រើស 5 ពណ៌។ គួរបញ្ជាក់ថា រថយន្តជំនាន់ថ្មី Xiaomi SU7 Ultra ត្រូវបានក្រុមហ៊ុនប្រកាសដាក់អោយមានការ Pre-Sales នៅលើទីផ្សារប្រទេសចិន កាលពីថ្ងៃទី 29 ខែតុលា កាលពីឆ្នាំមុន។
Article image
បើទោះបីជាមានតម្លៃខ្ពស់ក៏ដោយ រថយន្តនេះត្រូវបានគេបញ្ជាទិញមុនចំនួ 3,680 គ្រឿង ត្រឹមតែរយៈពេល 10 នាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកាសចេញ។ នៅថ្ងៃនេះលោក Lei Jun បានបិទបញ្ចប់នូវរឿងនេះ ដោយបញ្ជាក់ពីគោកដៅធំសម្រាប់ការដាក់លក់រថយន្ត SU7 Ultra នេះហើយ។ សូមជំរាបថា កាលពីថ្ងៃទី 5 ខែកុម្ភៈ នេះ លោក Lei Jun ដែលជាស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានបង្ហោះសារនៅលើគណនីរបស់ខ្លួនពីការរៀបចំនូវព្រឹត្តិការណ៌អបអរសម្រាប់ព្រឹត្តិការណ៌លក់រថយន្តដែលមានលេខរៀងទី 10,000។
Article image
អ្វីដែលគួរអោយចាប់អារម្មណ៌នោះ លោក Lei Jun ដែលជាស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi ក៏បានបញ្ជាក់ពីការប្រកាសចេញរថយន្ត Xiaomi SU7 Ultra នេះ នៅក្នុងព្រឹត្តិការណ៌សម្ពោធស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នៅខែក្រោយនេះហើយ។កន្លងមកមានការបញ្ជាក់ថា ការលក់រថយន្តនេះ នឹងចាប់ចាប់ផ្តើមពីខែមីនាឆ្នាំ 2025 ខាងមុខនេះ។ Lei Jun ក៏បានបញ្ជាក់ថា Xiaomi SU7 Ultra នឹងមានជម្រើស 5 ពណ៌ ដោយមានជម្រើសពណ៌មាស សម្រាប់ទីផ្សារប្រទេសចិនផងដែរ។
Article image
លោក Lei Jun គ្រោងដាក់លក់ Xiaomi SU7 Ultra អោយបាន 1 ម៉ឺនគ្រឿងនៅឆ្នាំ 2025