ស្វែងរកពួកយើង:

លោក Lei Jun ដែលជា Xiaomi CEO បានចាប់ផ្តើមប្រគល់រថយន្តអគ្គិសនី Xiaomi SU7 ជាផ្លូវការជូនដល់អតិថិជនរបស់ខ្លួនហើយ

ដោយ

Koun Jab Luffy

03 មេសា 2024 01:20 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃទី 3 ខែមេសានេះ ក្រុមហ៊ុន Xiaomi Auto បានប្រកាសចាប់ផ្តើមប្រគល់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនម៉ូដែល SU7 ដល់អតិថិជនរបស់ខ្លួនជាផ្លូវការហើយ។ នៅក្នុងព្រឹត្តិការណ៌នេះ Xiaomi CEO លោក Lei Jun ដែលជាអគ្គនាយករបស់ Xiaomi បានចូលរួមធ្វើជាអធិបតីនៅក្នុងការប្រគល់រថយន្តនេះជូនដល់អតិថិជនដំបូងផងដែរ។ បើតាមការបញ្ជាក់នៅក្នុង ប្រភពខាងលើនេះ បានអោយដឹងថា សម្រាប់ការប្រគល់លើកដំបូងរបស់ SU7 នេះ គឺមានចំនួន 5,000 គ្រឿង។ សូមជំរាបថា នៅពេលនេះ ការកម្ម៉ង់មុនទៅរថយន្តនេះ គឺបានកើនឡើងដល់ជាង 100,000 គ្រើងហើយ ខណៈដែលការកំណត់មុនត្រឹមតែ 40,000 ប៉ុណ្ណោះ។
ព្រឹត្តិការណ៌ប្រគល់រថយន្តក្រោមវត្តមានរបស់ លោក Lei Jun នេះ គឺបានធ្វើឡើងនៅក្នុងរោងចក្រផលិតរថយន្ត Xiaomi ដែលមានម៉ូដ្ឋាននៅក្នុងទីក្រុងប៉េកាំង ដែលទីទាំងនះ គឺជាកម្មសិទ្ធិរបស់ក្រុមមហ៊ុនផលិតរថយន្ត Beijing Automotive Industry Holding Co. (BAIC)។ រោងចក្រខាងលើនេះ គឺមានសមត្ថភាពអាចផលិតប្រចាំឆ្នាំបានដល់ទៅ 150,000 គ្រឿងសម្រាប់ដំណាក់កាលដំបូង។
Article image
ប៉ុន្តែសម្រាប់ថ្ងៃនេះ គឺមានការប្រគល់រថយន្តអគ្គិសនី Xiaomi SU7 នេះ គឺមានត្រឹមតែ 5,000 ប៉ុណ្ណោះ។ នៅក្នុងចំណោមនោះ ក៏មានម៉ូដែលពិសេស Xiaomi SU7 Founders Edition ផងដែរ ដោយក្នុងរថយន្តនោះ គឺមានការផ្តល់នូវទ្រនាប់ស្បែកសម្រាប់កៅអី Nappa leather និងការបន្ថែមនូវឧបាល័រដល់ទៅ 25 គ្រាប់ រួមជាមួយនិងទូទឹកកកនៅក្នុងរថយន្តថែមទៀតងផង។
Article image
ជាមួយនិងការចូលរួមជាអធិបតីរបស់លោក Lei Jun នៅថ្ងៃនេះ គឺនឹងមានការប្រគល់រថយន្តអគ្គីសនីនេះ ដោយរូបលោក ផ្ទាល់តែម្តង ហើយបន្ទាប់មកក៏មានការថតរូបភាពជុំគ្នាជាមួយនិងអតិថិជនផងដែរ។ បន្ទាប់ពីការប្រគល់ជាតំណាងរួចមក លោក Lei Jun បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅ ក្រុមហ៊ុន Xiaomi គឺកា្លយជាក្រុមហ៊ុនផលិតរថយន្តជាផ្លូវការហើយ។
Article image
សូមជំរាបថា ក្រៅពីការប្រគល់ជូននៅរោងចក្រផ្ទាល់នេះ ក្រុមហ៊ុន Xiaomi ក៏មានការរៀបចំប្រគល់រថយន្តអគ្គិសនី Xiaomi SU7 នេះ នៅតាមហាងរបស់ក្រុមហ៊ុនទាំង 59 នៅទូទាំង 28 ទីក្រុងក្នុងប្រទេសចិនដូចគ្នា។
Article image
សូមជំរាបថា កាលពីមុននេះ មានសេចក្តីរាយការណ៌ថា សម្រាប់ម៉ូដែល SU7 Founders Edition នេះ គឺមានចំនួនត្រឹមតែ 5,000 គ្រឿងប៉ុណ្ណោះ។ ចំពោះម៉ូដែលស្តង់ដារនៃ Xiaomi SU7 វិញ ក្រុមហ៊ុន Xiaomi នឹងមានការប្រគល់បន្ទាប់នៅខែមេសា និងឧសភាខាងមុខនេះជាបន្តបន្ទាប់ទៀត។
លោក Lei Jun ដែលជា Xiaomi CEO បានចាប់ផ្តើមប្រគល់រថយន្តអគ្គិសនី Xiaomi SU7 ជាផ្លូវការជូនដល់អតិថិជនរបស់ខ្លួនហើយ