ស្វែងរកពួកយើង:

លោក Lei Jun បញ្ជាក់ថា Xiaomi 15 Ultra នឹងបង្ហាញខ្លួននៅចុងខែនេះហើយ

ដោយ

Koun Jab Luffy

07 កុម្ភៈ 2025 11:15 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមពាក្យចចាមអារ៉ាមជាច្រើនកន្លងមកបាននិយាយថា Xiaomi 15 Ultra នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិននៅក្នុងខែនេះហើយ ប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់ពីពេលវេលាជាក់លាក់នោះទេ។ នៅថ្ងៃនេះ ដើម្បីបង្ហាញព័ត៌មានកាន់តែច្បាស់ ស្ថាបនិក និងជាអគ្គនាយករបស់ក្រុមហ៊ុន Xiaomi លោក Lei Jun បានចេញមកបញ្ជាក់ច្បាស់ហើយថា ស្មាតហ្វូនថ្នាក់ប្រណិតម៉ូដែល Ultra flagship គឺនឹងមានការប្រកាសចេញជាផ្លូវការណ៌ជាមួយនិងរថយន្តអគ្គិសនី Xiaomi SU7 Ultra EV។
បើទោះបីជានៅមិនទាន់មានការប្រាប់ពីថ្ងៃនៃការសម្ពោធក៏ដោយ! មុននេះ គឺមានការទម្លាយរួចមកហើយថា ផលិតផលថ្មី ដែលស្ថិតនៅក្នុងត្រកូល Ultras ទាំងពីរនេះ នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិននាថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះ ហើយនឹងបន្តប្រកាសចេញនៅលើទីផ្សារសកលនៅខែមីនា ក្នុងព្រឹត្តិការណ៌ MWC 2025 នាទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ។
នៅពេលនេះ Xiaomi ប្រទេសចិនក៏មានការទម្លាយចេញនូវព័ត៌មានរបស់ស្មាតហ្វូន 15 Ultra ហើយថែមទាំងមានការផ្តល់អោយអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះ និងបង្ហាញពីការចំណាប់អារម្មណ៌លើស្មាតហ្វូននេះផងដែរ។ Xiaomi 15 Ultra ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ថ្មទំហំ 6,000mAh កម្លាំងសាក 90W wired និង 50W wireless charging។
Article image
បន្ថែមពីនេះ ផ្អែកតាមការទម្លាយកន្លងមក បាននិយាយទៀតថា Xiaomi 15 Ultra នឹងមានសិនស័រកាមេរ៉ាគោលទំហំ 1-អ៊ីង (LYT-900) និងកាមេរ៉ា 200MP periscope telephoto (ISOCELL HP9) ហើយនិងគ្រាប់ទីបីទំហំ 50MP short-range telephoto (IMX858) ខណៈដែលគ្រាប់ទីបួន 50 MP ultrawide (ISOCELL JN5)។ ស្មាតហ្វូននេះក៏ត្រូវគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.8-អ៊ីង AMOLED កម្រិត 2K resolution និងល្បឿន 120Hz refresh rate.
លោក Lei Jun បញ្ជាក់ថា Xiaomi 15 Ultra នឹងបង្ហាញខ្លួននៅចុងខែនេះហើយ