ស្វែងរកពួកយើង:

លោក TM Roh មានគម្រោងនឹងពិភាក្សាជាមួយ Qualcomm ទៅលើកិច្ចសហការថ្មីៗជាច្រើន

ដោយ

Koun Jab Luffy

18 តុលា 2024 02:48 រសៀល

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនេះបានអោយដឹងថា Qualcomm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់ពិភពលោក ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក នឹងរៀបចំនូវព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួនដែលមានឈ្មោះថា Snapdragon Summit 2024 នៅទីក្រុង Maui នៅសប្តាហ៍ក្រោយនេះហើយ។ នៅក្នុងព្រឹត្តិការណ៍គឺនឹងមានារការបង្ហាញនូវបន្ទះឈីបជំាន់ថ្មី Snapdragon 8 Gen 4 រួមជាមួយនិងការប្រកាសព័ត៌មានជាច្រើនថែមទៀតផង។
បើតាមការបញ្ជាក់នៅក្នុងរបាយការណ៌ខាងលើនេះ បានអោយដឹងថា ព្រឹត្តិការណ៍ Snapdragon Summit 2024 នឹងរៀបចំឡើងរយៈពេល 3 ថ្ងៃ ចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែតុលាខាងមុខនេះ ប៉ុន្តែអ្វីដែលអស្ចារ្យបំផុតនៅក្នុងព្រឹត្តិការណ៍នេះ គឺការបង្ហាញវត្តមានបន្ទះឈីប Snapdragon 8 Gen 4 ជំនាន់ថ្មី ឬ Snapdragon 8 Elite។ បន្ទះឈីបថ្មីនេះ ក៏នឹងមានការប្រើប្រាស់នៅលើកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S25 Series រួមជាមួយនិងស្មាតហ្វូន ជាច្រើនទៀតផងដែរ។
Article image
ទាក់ទងនឹងព្រឹត្តិការណ៌ខាងលើនេះ យោងតាមការទម្លាយចេញពី @Jukanlosreve បានអោយដឹងថា លោក TM Roh ដែលជាអគ្គនាយកផ្នែក MX ក្រុមហ៊ុន Samsung ក៏នឹងធ្វើដំណើរទៅកាន់ទីក្រុង Maui នៅសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ប្រភពខាតលើនេះបន្តថា លោក TM Roh ក៏អាចនឹងពិភាក្សាទៅលើយុទ្ធសាស្រ្ត និងកិច្ចសហការជាមួយនឹងក្រុមហ៊ុន Qualcomm រួមជាមួយនិងការចចារទៅលើតម្លៃរបស់បន្ទះឈីប Snapdragon 8 Gen 4 សម្រាប់ស្មាតហ្វូន Galaxy S25 series ផងដែរ។ បន្ថែមពីនេះលោក ក៏នឹងពិភាក្សាទៅលើការលក់ស្មាតហ្វូន Galaxy S24 Flagship នៅក្នុងទីផ្សារមួយចំនួនទៀត ដែលស្មាតហ្វូននេះ នឹងដំណើរការនូវដំណោះស្រាយរបស់ក្រុមហ៊ុន Qualcomm ដូចជានៅក្នុងសហរដ្ឋអាមេរិកជាដើម។
Article image
សម្រាប់ហេតុផលសំខាន់មួយទៀតដែលតម្រូវអោយលោក TM Roh នឹងទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ Snapdragon Summit 2024 នៅទីក្រុង Maui នេះ គឺការពិភាក្សាជាមួយនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Qualcomm ជាច្រើនរូបអំពីអនាគតនៃ Mixed Reality (XR)។ សូមជំរាបថា គិតចាប់តាំងពីឆ្នាំ 2023 មក ក្រុមហ៊ុន Samsung និង Google បានធ្វើការជាមួយនឹងក្រុមហ៊ុន Qualcomm នៅក្នុងការអភិវឌ្ឍទៅលើ XR (Mixed Reality) platform ថ្មីផងដែរ៕
លោក TM Roh មានគម្រោងនឹងពិភាក្សាជាមួយ Qualcomm ទៅលើកិច្ចសហការថ្មីៗជាច្រើន