ស្វែងរកពួកយើង:

វត្តមាន iPhone 17 Series ឆ្នាំនេះ នឹងមានជម្រើសពណ៌ប្រណិតៗជាច្រើន

ដោយ

Koun Jab Luffy

02 សីហា 2025 04:30 ល្ងាច

អាន 2 នាទី

Article image
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន Apple បានបញ្ចេញនូវជម្រើសពណ៌នៅលើ iPhone មើលទៅមានភាពសាមញ្ញមែនទែនរហូតដល់ iPhone 16 Series។ ប៉ុន្តែបើមើលទៅលើ iPhone 16 គឺមានពណ៌ដ៏ទាក់ទាញមួយចំនួនផងដែរ ក្នុងនោះមានដូចជាPink, Teal និង Ultramarine ជាដើម។ ឆ្នាំនេះ សម្រាប់វត្តមានរបស់ iPhone 17 series អាចនឹងមានពណ៌ថ្មីៗកាន់តែអស្ចារ្យថែមទៀតនេះបើតាមការទម្លាយចុងក្រោយននេះ។ តាមការគ្រោងទុក្ខ iPhone 17 series នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខនេះហើយ។
មុននេះ មានអ្នកទម្លាយជាច្រើន បានចែករំលែកនូវការផ្លាស់ប្តូរមួយចំនួនពី iPhone 17 Series ដោយក្នុងនោះមានការរំពឹងថានៅលើម៉ូដែលថ្មី គឺនឹងមានការផ្លាស់ប្តូរទៅលើបន្ទះឈីប និងអេក្រង់ទៀតផង។ iPhone ថ្មីនេះ ក៏អាចនឹងមានការឌីស្សាញកាន់តែទាក់ទាញ និងពណ៌ថ្មីផងដែរ។ យោងតាមការបែកធ្លាយជាច្រើន ក្រុមហ៊ុន Apple នឹងបន្តទៅលើនិន្នាការថ្មីនៃការប្រើប្រាស់ពណ៌ថ្មីជាមួយនឹង iPhone 17 series។ សម្រាប់ពណ៌ខ្មៅ និងពណ៌សគឺជាពណ៌ស្តង់ដារ ហើយក៏អាចនឹងមានការបន្ថែមនូវពណ៌ថ្មីជាច្រើនទៀតដូចគ្នា។
សម្រាប់ពណ៌ថ្មីដែលមាន iPhone ជំនាន់ថ្មីនេះ អាចមាន Steel Grey, Green, Purple និង Light Blue។ ថ្មីៗនេះ មានការព្យាករណ៌ថា iPhone នឹងពណ៌ទឹកក្រូច (Orange) ថ្មីមួយទៀតសម្រាប់ iPhone 17 Pro ខណៈដែល iPhone 17 Pro Max នឹងមានពណ៌ Dark Blue ដែលដូចគ្នាទៅនឹងពណ៌ Titanium ដែលធ្លាប់ប្រើប្រាស់នៅលើ iPhone 15 Pro អញ្ចឹងដែរ។ សម្រាប់ពណ៌ Gray, Black និង White គឺរក្សានៅដដែល។ សូមជំរាបថា iPhone 17 Air គឺជាស្មាតហ្វូនដែលស្តើងបំផុតនៅក្នុងត្រកូល Apple ដែលមានពណ៌ Light Blue និង Light Gold ហើយពណ៌ 2 ទៀតគឺពណ៌ស និងពណ៌ខ្មៅ។
Article image
ខាងក្រោមនេះ គឺជាពណ៌របស់ស្មាតហ្វូន iPhone 17
iPhone 17: Black, White, Steel Gray, Green, Purple, Light Blue
iPhone 17 Pro and Pro Max: Black, White, Gray, Dark Blue, Orange
iPhone 17 Air: Black, White, Light Blue, Light Gold
វត្តមាន iPhone 17 Series ឆ្នាំនេះ នឹងមានជម្រើសពណ៌ប្រណិតៗជាច្រើន