ស្វែងរកពួកយើង:

វត្តមានGalaxy S25 នឹងធ្វើអោយអ្នកប្រើប្រាស់កាន់តែស្រឡាញ់ពេញចិត្តទៅលើស្មាតហ្វូនមានរូបរាងតូច

ដោយ

Koun Jab Luffy

22 ធ្នូ 2024 10:21 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ មានសេចក្តីរាយការណ៌ថា ក្រុមហ៊ុន Samsung អាចនឹងបោះបង់ចោលនូវទំហំ 8GB+128GB សម្រាប់ស្មាតហ្វូនស៊េរីថ្មី Galaxy S25 series របស់ខ្លួន។ ដូច្នេះ សម្រាប់ម៉ូដែលស្តង់ដាររបស់ស្មាតហ្វូន Galaxy S25 គឺនឹងមានរ៉េមទំហំចាប់ពី 12GB ឡើងទៅ។ ស្របពេលជាមួយដំណឹងនេះដែរ កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានកាលើកឡើងដូចគ្នានេះដែរ ហើយស្មាតហ្វូននេះ ក៏បានត្រៀមបង្ហាញខ្លួនឆាប់ៗនេះថែមទៀតផង។
ប្រភពខាងលើនេះ បានបន្តថា ស្មាតហ្វូនម៉ូដែលស្តង់ដាររបស់ Galaxy S25 នេះ នឹងមានម៉េមូរីទំហំចាប់ពី 256GB។ សូមជំរាបថា នៅក្នុងប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា នៅមិនទាន់បានលក់ស្មាតហ្វូន Flagship ដែលមានទំហំ 12GB និង 128GB នោះទេ ហើយនៅឆ្នាំក្រោយ ក៏ប្រហែលជាក្រុមហ៊ុន Samsung មិនលក់ទំហំនេះដែរ។ នៅក្នុងពេលបច្ចុប្បន្ននេះ ស្មាតហ្វូនថ្នាក់កណ្តាលត្រកូល Galaxy គឺមានរ៉េមទំហំ 12GB ដូចនេះ ក្រុមហ៊ុន Samsung បានកំណត់នូវស្តង់ដារមួយក្នុងការប្រើប្រាស់នូវរ៉េមទំហំ 12GB ទៅលើស្មាតហ្វូន Flagship ទាំងអស់របស់ខ្លួន។
Article image
ការផ្លាស់ប្តូរយុទ្ធសាស្រ្តនៅពេលនេះ ត្រូវបានគេបញ្ជាក់ថា អាចនឹងធ្វើអោយអ្នកប្រើប្រាស់កាន់តែស្រឡាញ់ពេញចិត្តទៅលើស្មាត ហ្វូនមានរូបរាងតូច ហើយក៏បង្ហាញពីការបោះជំហានទៅមុខនៅក្នុងគោលដៅរបស់ក្រុមហ៊ុន Samsung ដែលបានបោះបង់ចោលនូវរ៉េមទំហំ 8GB សម្រាប់ស្មាតហ្វូន Plus នៃត្រកូល Galaxy S24 និង Galaxy Z Flip ផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ត្រូវបានគេបញ្ជាក់ថា នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគ្រប់ម៉ូដែលផងដែរ។
Article image
កន្លងមក មានការទម្លាយថា ស្មាតហ្វូន Galaxy S25 និង S25+ ក៏អាចបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Exynos ផងដែរ ។ បើតាមការវិវត្តន៍ថ្មីៗនេះ បាននិយាយថា Exynos 2500 មានការពង្រឹងសមត្ថភាពខ្លាំងជាងបន្ទះឈីប Exynos 2400 ប៉ុន្តែមិនទាន់ខ្លាំងក្លាដូចទៅនឹងបន្ទះឈីប Snapdragon 8 Elite នោះទេ។ សម្រាប់វត្តមានរបស់ ស្មាតហ្វូន Galaxy S25 នេះ ក៏នឹងមានទ្រទ្រង់ទៅលើ Wi-Fi 7 ផងដែរ៕
វត្តមានGalaxy S25 នឹងធ្វើអោយអ្នកប្រើប្រាស់កាន់តែស្រឡាញ់ពេញចិត្តទៅលើស្មាតហ្វូនមានរូបរាងតូច