ស្វែងរកពួកយើង:

វត្តមានរបស់ OPPO Find N6 ឆ្នាំនេះ នឹងមានការទ្រទ្រង់ជាមួយនិងប៊ិច AI រួមនិង Magnetic Accessories ផងដែរ

ដោយ

Koun Jab Luffy

14 មករា 2026 08:32 ព្រឹក

អាន 2 នាទី

Article image
កាលពីចុងខែធ្នូកន្លងទៅនេះ មានការបែកធ្លាយជាច្រើនរួចមកហើយ បានបង្ហើបពីលក្ខណៈសម្បត្តិទូទៅដែលនឹងមានប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី OPPO Find N6។ នៅក្នុងនោះមានការទម្លាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានអេក្រង់គោលទំហំ 8.12 អ៊ីង ខណៈដែលអេក្រង់ខាងក្រៅមានទំហំ 6.62 អ៊ីង ហើយនឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5 ទៀតផង។ នៅថ្ងៃនេះ តាមការចែកចាយព័ត៌មានថ្មីពីអ្នកទម្លាយ Digital Chat Station ដែលបង្ហោះនៅលើ Weibo បានទម្លាយព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូនបត់បានថ្មីនេះថែមទៀតហើយ ក្នុងនោះក៏មានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិរបស់វាផងដែរ។
តាមការបញ្ជាក់របស់ Digital Chat Station រូបនេះ បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ OPPO Find N6 នេះនឹងមានការទ្រទ្រង់នូវប៊ិច AI stylus ហើយក៏អាចប្រើប្រាស់បានជាមួយនឹង magnetic charging ecosystem ទៀតផង។ សម្រាប់ការទ្រទ្រង់នូវ Magnetic charging និង Accessories នៅលើស្មាតហ្វូនបត់បានថ្មីនេះ គឺតាមរយៈ Case។ ស្មាតហ្វូន OPPO Find N6 ថ្មីនេះ មានកាមេរ៉ាខាងក្រោយទំហំ 200MP ជាមួយនឹងកាមេរ៉ា 50MP និង 2MP multispectral lens។ សម្រាប់កាមេរ៉ា Selfie នៅលើអេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅស្មាតហ្វូននេះ គឺមានទំហំ 20MP ដូចគ្នា។
Article image
នៅលើស្មាតហ្វូនបត់បានថ្មីនេះ គឺមានរ៉េមទំហំ 12GB ឬ 16GB និងម៉េមូរីទំហំ 1TB។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានថាមពលថ្ម Dual-Cell ជាមួយនឹងថាមពលថ្មសរុបដល់ទៅ 6000mAh។ តាមអ្នកទម្លាយរូបនេះ ក៏មានការទម្លាយព័ត៌មានអំពីស្មាតវ៉ច OPPO Watch X3 ផងដែរ។ ដូចគ្នាទៅនឹងស្មាតវ៉ច Watch X2 នេះ ស្មាតវ៉ចថ្មីនេះបំពាក់នូវ dual-chip system, រ៉េមទំហំ 2GB RAM និងម៉េមូរីទំហំ 32GB។ ស្មាតវ៉ចនេះទ្រទ្រង់នូវ eSIM តាមរយៈបន្ទះឈីប eUICC chip ។ នាឡិកានេះ មានថាមពលថ្មទំហំ 632mAh ហើយវាមានពណ៌ខ្មៅ ទឹកប្រាក់ ទីតាញ៉ូម និងទឹកក្រូច ហើយវាមានទម្ងន់ 68g ។
Article image
អ្នកទម្លាយនេះ បានបន្ថែមថា ក្រុមហ៊ុន OPPO ក៏បានត្រៀមបញ្ចេញកាសស្តាប់  Enco earbuds ជំនាន់ថ្មីដែលនឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ 2026 នេះផងដែរ។ ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែនេះហើយនឹងអាចបង្ហាញខ្លួននៅក្នុងទីផ្សារសកលឆាប់ៗនេះដូចគ្នា៕
វត្តមានរបស់ OPPO Find N6 ឆ្នាំនេះ នឹងមានការទ្រទ្រង់ជាមួយនិងប៊ិច AI រួមនិង Magnetic Accessories ផងដែរ