ស្វែងរកពួកយើង:

វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មី Galaxy Wide Fold អាចនឹងមានគូប្រជែងថ្មីច្រើនពីក្រុមហ៊ុនចិន

ដោយ

Koun Jab Luffy

31 មករា 2026 08:52 ព្រឹក

អាន 2 នាទី

Article image
រហូតមកទល់ពេលនេះ Apple នៅតែជាក្រុមហ៊ុនមិនទាន់មានស្មាតហ្វូនអេក្រង់បត់នោះទេ ខណៈដែលពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា ក្រុមហ៊ុននេះ គឺបាននឹងកំពុងតែអភិវឌ្ឍទៅលើស្មាតហ្វូន iPhoneថ្មីដែលមានរូបរាងជាមួយនឹងអេក្រង់ book-style foldable display។ យោងតាមរបាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា អេក្រង់បត់បានរបស់ស្មាតហ្វូននេះ នឹងមានទំហំធំជាងស្មាតហ្វូន Android ដែលយើងធ្លាប់បានឃើញទម្រង់ជា book-style foldable Android ដែលក្នុងនោះក៏មានស្មាតហ្វូន Galaxy Z Fold 7 ផងដែរ។
បន្ទាប់ពីរបាយការណ៍ជាច្រើនបានទម្លាយនោះ យើងបានដឹងថា ក្រុមហ៊ុន Samsung ក៏កំពុងតែអភិវឌ្ឍនូវស្មាតហ្វូន book-style foldable ដែលមានអេក្រង់បត់បានទំហំធំជាងស្មាតហ្វូន Galaxy Z Fold 7 ។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានឈ្មោះហៅថា Galaxy Wide Fold ។ ខណៈដែលក្រុមហ៊ុន Samsung បង្កើននូវស្ថានភាពលំបាកសម្រាប់ក្រុមហ៊ុន Apple នៅក្នុងទីផ្សារស្មាតហ្វូនបត់បាននេះ នៅពេលនេះ មានក្រុមហ៊ុនម៉ាកយីហោជាច្រើនរបស់ចិន បាននឹងកំពុងតែធ្វើគម្រោងថ្មីរបស់ខ្លួនក្នុងការប្រជែងជាមួយនឹងក្រុមហ៊ុន Samsung នេះដែរ តាមរយៈការបញ្ចេញនុវស្មាតហ្វូនដែលមានទម្រង់ book-style foldable របស់ខ្លួន។
យោងតាមអ្នកទម្លាយរូបនេះ បានអះអាងថា ក្រុមហ៊ុន Honor បាននឹងកំពុងតែអភិវឌ្ឍទៅលើស្មាតហ្វូនដែលមានទម្រង់  book-style foldable display ហើយស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ក្រុមហ៊ុននេះ គឺមានទំហំធំជាងស្មាតហ្វូន Android book-style foldable ដូចជា Galaxy Z Fold 7។ បច្ចុប្បន្ននេះ នៅមិនទាន់មានព័ត៌មានាច្រើនទៀតអំពីលក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ។
Article image
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនបត់បានជាច្រើនរបស់ក្រុមហ៊ុន Honor នៅមិនទាន់មានលក្ខណៈសម្បត្តិ hardware ខ្លាំងក្លាដូចទៅនឹងស្មាតហ្វូន Foldable របស់ក្រុមហ៊ុន Samsung នៅឡើយទេ។ បើមើលទៅលើដំណឹងរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Wide Fold ថ្មីនេះ គឺពិតជាមានភាពខ្លាំង ដូច្នេះស្មាតហ្វូន Foldable របស់ក្រុមហ៊ុន Honor ប្រហែលជាមិនទាន់ជាការគំរាមខ្លាំងខ្លាំទៅលើស្មាតហ្វូន Galaxy Wide Fold នៅឡើយទេ៕