ស្វែងរកពួកយើង:

វីដេអូថ្មីបង្ហាញថា OPPO Find X8 Series មានការគាំទ្រ Magnetic Wireless Charging

ដោយ

Koun Jab Luffy

29 កញ្ញា 2024 04:41 ល្ងាច

អាន 2 នាទី

Article image
នៅថ្ងៃនេះ OPPO បានបន្តទម្លាយព័ត៌មានថ្មីទាក់ទងជាមួយនិង Find X8 Series ថែមទៀតហើយ ខណៈដែលការបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិន ត្រូវបានគេបញ្ជាក់ថា នឹងធ្វើឡើងនៅថ្ងៃទី 21 ខែតុលា។ នៅថ្ងៃនេះ បើតាមការទម្លាយពីប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន OPPO លោក Zhou Yibao ដែលបង្ហោះនៅលើបណ្តាញ Weibo គឺបង្ហាញនូវមុខងារថ្មីនៅលើស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតហើយ។
តាមរយៈនៃវីដេអូនេះ លោកក៏បានបង្ហាញពីការប្រើប្រាស់នូវ magnetic wireless accessories ដែលក្រុមហ៊ុននេះ នឹងមានការប្រកាសចេញជាមួយនិងស្មាតហ្វូន Find X8 lineup នេះផងដែរ។ លោក Yibao បានបន្ថែមថា នៅលើស្មាតហ្វូន Find X8 series នឹងមានការតម្លើងនូវមុខងារសាក 50W wireless charging គ្រប់ម៉ូដែលទាំងអស់ ហើយក្នុងនោះ ក៏មានការភ្ជាប់នូវមុខងារសាក reverse charging ថែមទៀត។ លោកបន្តថា OPPO នឹងមានការប្រកាសចេញនូវឧបករណ៌សាកជាមួយ Magnetic wireless charging accessories ជាច្រើន មានដូចជា ultra-thin magnetic cases, portable magnetic power banks និង 50W magnetic chargers ថែមទោះផង។
Article image
ជាមួយគ្នានេះ ក៏មានការទម្លាយថា  OPPO ក៏មានគម្រងោងក្នុងការដាក់បញ្ចូលនូវឆ្នាំងសាក wireless charging ទៅលើគ្រប់ម៉ូដែល Find series model ដែលរួមមានដូចជា Find N series ដែលចេញលក់នាពេលខាងមុខនេះដែរ។ មានការបញ្ជាក់ថា Find X8, X8 Pro, X8 Pro Satellite Communication Version, Find X8 Ultra, និង Oppo Find N5 (OnePlus Open 2 for global) នឹងមានការភ្ជាប់នូវឆ្នាំងសាក wireless charging។ ហើយស្មាតហ្វូន X8 Ultra និង Find N5 / Open 2 អាចនឹងបង្ហាញខ្លួននៅត្រីមាសដំបូង 2025។
វីដេអូថ្មីបង្ហាញថា OPPO Find X8 Series មានការគាំទ្រ Magnetic Wireless Charging