
កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន OPPO បានបង្ហាញនូវវត្តមានស្មាតហ្វូនជំនាន់ថ្មីថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Find X8 Ultra ប៉ុន្តែស្មាតហ្វូនស៊េរីថ្មីនេះ គឺមានដាក់លក់តែនៅក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះ។ នៅពេលនេះ ដើម្បីចង់ដឹងច្បាស់ថា ស្មាត ហ្វូនថ្មី មានលក្ខណៈពិសេសយ៉ាងណានោះ លោក Zack ដែលជាអ្នកផលិតមាតិកាមកពីឆាណែលយូធូប JerryRigEverything បានចាប់ផ្តើមតេស្តទៅលើភាពធន់របស់ស្មាតហ្វូនលំដាប់ថ្នាក់ Flagship ថ្មីរបស់ក្រុមហ៊ុន OPPO នេះហើយ។
តាមរយៈនៃការធ្វើតេស្តទៅលើអេក្រង់របស់ OPPO Find X8 Ultra បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺអាចទ្រទ្រង់បានជាមួយនូវការតេស្តនៅក្នុងកម្រិត 6 ហើយសម្រាប់គែមជុំវិញដែលឌីស្សាញចេញពីលោហធាតុនោះ ត្រូវបានដុតនៅក្នុងពេលប្រហែលជា 35 វិនាទី ប៉ុន្តែមិនមានស្នាមដុតនៅលើគែមនោះទេ។ នៅក្នុងនោះ អ្នកធ្វើតេស្តរូបនេះ ក៏ធ្វើការតេស្តទៅលើការពត់ទៅលើស្មាតហ្វូនថ្មីនេះផងដែរ ដោយលទ្ធផលគឺមិនអាចទប់ទល់បាននូវកាច់បត់បាននោះទេ
នៅក្នុងវីដេអូនេះ គឺមានពត់ស្មាតហ្វូននេះខ្លាំងមែនទែន ដោយពត់ពីខាងក្រោយទៅលើស្មាតហ្វូន គឺមិនមានអ្វីកើតឡើងនោះទេ ប៉ុន្តែនៅពេលដែលពត់ពីខាងមុខ គឺមានការបែកចេញនូវស្នាមប្រេះនៅចន្លោះប៊ូតុង Power និងប៊ូតុង volume។ សម្រាប់លទ្ធផលនៃការធ្វើតេស្ត OPPO Find X8 Ultra នេះ ត្រូវបានគេបញ្ជាក់ថា គឺមានចំណុចខ្លាំងៗជាច្រើន ហើយក៏មានកន្លែងខ្វះចន្លោះមួយចំនួនផងដែរ៕
