ស្វែងរកពួកយើង:

វីដេអូផ្សព្វផ្សាយថ្មីមួយបង្ហាញសមត្ថភាពខ្លាំងដែលមាននៅលើកាមេរ៉ាស្មាតហ្វូន vivo X200 Pro

ដោយ

Koun Jab Luffy

12 តុលា 2024 04:46 ល្ងាច

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Vivo បានបញ្ចេញនូវព័ត៌មានជាច្រើនរួចមកហើយទាក់ទងជាមួយនិងលក្ខណៈសម្បត្តិនិងព័ត៌មានសំខាន់មួយចំនួនដែលមាននោលើស្មាតហ្វូណជំនាន់ថ្ម vivo X200 Series ជាពិសេសគឺទៅលើម៉ូដែល X200 Pro។ សម្រាប់ការទម្លាយវីដេអូថ្មីនេះ គឺមានការបង្ហាញពីទេសភាពនៅ Dunhuang Mingsha Mountain ដែលជាទីកម្សាន្តដែលវាលខ្សាច់មានភាពស្រស់ស្អាតជាទីបំផុតនៅក្នុងប្រទេសចិន។ ជាមួយនិងវីដេអូនេះ ក្រុមហ៊ុនក៏មានការផ្តិតរូបភាព និងវីដេអូពេលយប់នៅក្នុងតំបន់នោះផងដែរ។
ជាមួយនិងរូបភាព និងវិដេអូផ្សព្វផ្សាយនេះ គឺក្រុមហ៊ុន vivo បានប្រើប្រាស់នូវកាមេរ៉ារបស់ស្មាតហ្វូន X200 Pro។ សម្រាប់រូបភាពដែលទទួលបាននេះ គឺមានការប្រើប្រាស់នូវមុខងារហ៊្សូម 10x telephoto ហើយនិងមានរូបភាពមួយចំនួនទៀតបង្ហាញពីការប្រើប្រាស់នូវមុខថតរូប periscope telephoto។ បើតាមការបញ្ជាក់នៅលើរូបភាពទាំងនេះ បានអោយឃើញថា គឺមានគុណភាពខ្ពស់មែនទែន។
សូមជំរាបថ X200 Pro នឹងមានការបង្ហាញខ្លួជាមួយនិងកាមេរ៉ាគោលទំហំ 50MP LYT-818 sensor ដែលជាសិនស័រថ្មីមានការអភិវឌ្ឍរួមរវាង vivo និងក្រុមហ៊ុន Sony។ បន្ថែមពីនេះនៅលើស្មាតហ្វូន vivo X200 series ក៏នឹងមានការទ្រទ្រង់ជាមួយនិងមុខងារ Live Photos ដែលក្រុមហ៊ុន vivo បញ្ជាក់ថា គឺមានសមត្ថភាពដូចគ្នាជាមួយនិងមុខងារ Apple's own Live Photo format អញ្ចឹង។
Article image
នៅលើស្មាតហ្វូន X200 Pro នេះ ក៏នូវមានកាមេរ៉ាទំហំ 200MP periscope គាំទ្រនូវឡែន 135mm focal length និងមានមយខងតារ dedicated telephoto super stage mode ថែមទៀតផង។ vivo X200 Pro នឹងមានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9400 ដែលទទួលបាននូវពិន្ទុខ្ពស់ពីស្ថាប័ន AnTuTu ហើយនិង Ai benchmarks ផងដែរ។
Article image
វីដេអូផ្សព្វផ្សាយថ្មីមួយបង្ហាញសមត្ថភាពខ្លាំងដែលមាននៅលើកាមេរ៉ាស្មាតហ្វូន vivo X200 Pro