ស្វែងរកពួកយើង:

សង្វាក់ផលិតកម្មទៅលើរថយន្តអគ្គិសនីស៊េរីថ្មី Kia EV4 Sedan នឹងចាប់ផ្តើមនៅក្នុងខែមិនាឆ្នាំ 2025 ខាងមុខនេះហើយ

ដោយ

Koun Jab Luffy

27 មិថុនា 2024 03:23 រសៀល

អាន 2 នាទី

Article image
យោងតាមប្រភពថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់កូរ៉េខាងត្បូង Kia នឹងចាប់ផ្តើមសង្វាក់ផលិតកម្មរថយន្តអគ្គិសនីប្រភេទ Sedan ស៊េរីថ្មី EV4 នៅក្នុងខែមិនា ឆ្នាំ 2025។ ក្រុមហ៊ុន Kia គ្រោងផលិតរថយន្តអគ្គិសនីស៊េរីថ្មី EV4 នេះ ឲ្យបានចំនួន 70,000 គ្រឿង ក្នុងឆ្នាំ 2025 នៅរោងចក្ររបស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូង។
រថយន្តអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានគេដឹងថា នឹងជារថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ ដែលនឹងចូលរួមចំនែកជាមួយ Kia EV3 ក្នុងការប្រគូតប្រជែងទីផ្សារ និងតម្រូវការរបស់អ្នកប្រើប្រាស់ហើយដើម្បីបង្កើនចំណែកទីផ្សារលក់រថយន្តអគ្គិសនីរបស់ខ្លួនថែមមួយកម្រិតទៀត។ គំរូរថយន្តអគ្គិសនី Kia EV4 ត្រូវបានបង្ហាញដំបូងកាលពីខែមុននេះ (ឧសភា) ហើយការធ្វើតេស្តរបស់ Kia EV4 ត្រូវបានចាប់ផ្តើមធ្វើឡើងនៅលើដងវិថីក្នុងប្រទេសកូរ៉េខាងត្បូង រួមនឹងនៅបណ្តាទីផ្សារអន្តរជាតិសំខាន់ៗមួយចំនួនផងដែរ។
Article image
បន្ទាប់ពីការធ្វើតេស្តបន្ថែមទៀតក្នុងរយះពេលពេញមួយឆ្នាំរបស់រថយន្តអគ្គិសនីស៊េរីថ្មី Kia EV4 នឹងត្រូវធ្វើការបិទបញ្ចប់នៅខែកុម្ភៈ ឆ្នាំ 2025 មុនពេលការផលិតចាប់ផ្តើមនៅក្នុងខែមីនា។ បច្ចុប្បន្ន Kia កំពុងពិនិត្យមើលថា តើត្រូវផលិតរថយន្តអគ្គិសនីស៊េរីថ្មី EV4 នៅរោងចក្ររបស់ខ្លួននៅក្រៅប្រទេសកូរ៉េខាងត្បូងដែរឬអត់ទេ។ បច្ចុប្បន្នសម្រាប់គុណសម្បត្តិបច្ចេកទេស និងតម្លៃរបស់ Kia EV4 Sedan មិនទាន់ត្រូវបានទម្លាយចេញនៅឡើយទេ៕