ស្វែងរកពួកយើង:

សម្បកការពារខ្នងក្រោយ Huawei Mate 70 Series មើលទៅស្រដៀងគ្នាទៅនឹង Huawei Mate 50

ដោយ

Koun Jab Luffy

29 តុលា 2024 10:01 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ មានការលេចធ្លាយនូវការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 និ Mate Pro ហើយ ដែលការ ឌីស្សាញថ្មីនេះ ត្រូវបានគេមើលឃើញថា គឺមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូនម៉ូដែល Huawei Mate 50 ដែលមានវត្តមានកន្លងមកអញ្ចឹង។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅខែក្រោយនេះ ហើយនៅមុនការប្រកាសជាផ្លូវការណ៌នេះ មានការបែកធ្លាយនូវគំនូសព្រាងរូបភាព Render ហើយនិងសម្បកខាងក្រោយជាច្រើនរបស់ស្មាតហ្វូននេះ ក៏នានទម្លាយនៅលើ social media channels ផងដែរ។
បើតាមអ្នកទម្លាយ @DirectorShiGuan ដែលបានបង្ហោះរូបភាពសម្បកខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 និង 70 Pro នៅលើបណ្តាញ Weibo គឺមានការបង្ហាញយ៉ាងច្បាស់នូវការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថា សម្បករបស់ស្មាតហ្វូននេះ គឺបង្ហាញនូវទម្រង់នៃកាមេរ៉ាដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mate 50 ផងដែរ។ សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ គឹមានម៉ូឌុលកាមេរ៉ាមានរាងមូល ហើយអាចនឹងមានការបំពាក់នូវ Lens ចំនួន 4 គ្រាប់។
សម្រាប់ការឌីស្សាញឡែននៅលើស្មាតហ្វូននេះ គឺនឹងមានការរៀបចំខុសគ្នាពីស្មាតហ្វូនជំនាន់់មុន Huawei Mate 50 ដោយក្នុងនោះក៏អាចនឹងមានការផ្លាស់ប្តូរទីតាំងអំពូល Flash ផងដែរ។ អ្នកលេងអ៊ីនធឹណិតជាច្រើន បាននិយាយថា ស្មាតហ្វូន Huawei Mate 70 Series ដែលនឹងមានវត្តមាននាពេលខាងមុខនេះ គឺនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mate 50។ នៅលើស្មាតហ្វូន Huawei Mate 70 Pro មានការបំពាក់នូវកាមេរ៉ាចំនួន 4 គ្រាប់ ហើយនិងមានអំពូលភ្លើង LED Flash មួយគ្រាប់ ស្ថិតនៅចន្លោះ lens ទាំងពីរ។
Article image
សម្រាប់សម្បក Case របស់ស្មាតហ្វូនរបស់ម៉ូដែលស្តង់ដារ Huawei Mate 70 គឺអាចនឹងមានទំហំតូចជាងស្មាតហ្វូនម៉ូដែល Pro។ ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Huawei Mate 70 Series នេះ ក៏អាចនឹងមានភាពខុសគ្នាទៅលើទំហំផងដែរ។ មកដល់ពេលនេះ ក្រុមហ៊ុន Huawei នៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ។ ស្មាតហ្វូន Huawei Mate 70 series នេះនឹងមានការតម្លើងនូវមុខងារសំខាន់ៗជាច្រើន ដែលមុខងារថ្មីៗទាំងនេះ នឹងផ្តល់នូវបទពិសោធន៍ថ្មី ដែលមិនគួរអោយជឿសម្រាប់អ្នកប្រើប្រាស់៕
សម្បកការពារខ្នងក្រោយ Huawei Mate 70 Series មើលទៅស្រដៀងគ្នាទៅនឹង Huawei Mate 50