
បន្ទាប់មានការទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 Series នឹងមានការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងតួស្មាតហ្វូននេះមក បានធ្វើអោយអ្នកលេងអ៊ីនធឺណិតជាច្រើន មានការខកចិត្តដោយសារតែពួកគេចង់បាននូវដំណោះស្រាយថ្មីជាមួយសិនស័រ Ultrasonic។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ បានអាចនឹងបំពាក់នូវបច្ចេកវិទ្យាស្កែនម្រាមដៃកម្រិតខ្ពស់ជាងនេះនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។
បើតាម FixedFocus បានបញ្ជាក់ថា ក្រុមហ៊ុន Huawei អាចនឹងនាំយកនូវបច្ចេកវិទ្យា Ultrasonic នេះ មកបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មី Mate 70 Series របស់ខ្លួននាពេលខាងមុខ ដែលសិនស័រនេះ គឺជាដំណោះស្រាយកម្រិតខ្ពស់នៃបច្ចេកវិទ្យាស្កែនម្រាមដៃ។

សូមជំរាបថា កាលពីពេលមុននេះ អ្នកទម្លាយរូបនេះ ក៏ធ្លាប់បានទម្លាយថា ស្មាតហ្វូនម៉ូដែល Huawei Mate 70 Series ក៏អាចនឹងបំពាក់នូវសេនស័រស្កេនម្រាមដៃនៅចំហៀងតួជាមួយនឹងការពង្រឹងកាន់តែប្រសើរជាងមុនផងដែរ។ ប៉ុន្តែសម្រាប់ម៉ូដែល high-end ផ្សេងៗទៀតរបស់ក្រុមហ៊ុននេះ នឹងនៅតែបន្តបំពាក់នូវដំណោះស្រាយ optical fingerprint ដដែល។ សម្រាប់នៅពេលនេះ អ្នកទម្លាយរូបនេះក៏បាននិយាយអំពីរឿងនេះផងដែរ។

ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Series នឹងមិនមានការប្រើប្រាស់នូវដំណោះស្រាយដូចជំនាន់មុនៗនោះទេ ដោយក្រុមហ៊ុនេនះ នឹងមានបំពាក់នូវដំណោះស្រាយ Ultrasonic។ នៅក្នុងការបែកធ្លាយខាងលើនេះ បន្តថា ក្រុមហ៊ុននេះ នឹងមានកាតម្លើងនូវបច្ចេកវិទ្យាស្កែនម្រាមដៃ Ultrasonic នៅគែមចំហៀងរបស់ស្មាតហ្វូននេះ។ សម្រាប់បច្ចេកវិទ្យាស្កែនម្រាមដៃ Ultrasonic នេះ គឺមានល្បឿនលឿនជាងមុនដល់ទៅ 50% ហើយនិងមានភាពសុក្រិតត្រឹមត្រូវជាងសិនស័រធម្មតា។
បច្ចេកវិទ្យាស្កែនម្រាមដៃថ្មីនេះ ត្រូវបានគេកញ្ជាក់ថា បង្កើតនូវរូបភាព 3D នៃម្រាមដៃ ដើម្បីចាប់បានគ្រប់មុំ និងលម្អិតទាំងអស់។ បច្ចេកវិទ្យានេះ នឹងប្រើប្រាស់នូវរលកសំឡេង (sound waves) ដែលអាចបញ្ចូននូវសញ្ញា Ultrasonic pulses រវាងម្រាមដៃរបស់អ្នកបានទៀតផង។ ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះ នៅលើស្មាតហ្វូនម៉ូដែល Huawei Mate 70 Series ផងដែរ។

ស្មាតហ្វូន Huawei Mate 70 Series នេះ អាចនឹងបង្ហាញខ្លួននៅពាក់កណ្តាលខែវិច្ឆិកានេះ ប្រហែលជានៅថ្ងៃទី 20 ខែវិច្ឆិកាខាងមុខនេះហើយ។ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ក៏អាចនឹងមានបំពាក់នូវប្រព័ន្ធផ្កាយរណប satellite ថ្មី និងការ upgrade ទៅលើកាមេរ៉ាថែមទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏បានធ្វើតេស្តទៅលើការផ្លាស់ប្តូរនៃ dynamic software ដែលគេជឿជាក់ថា គ្រោងនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលថែមទៀតផង។ នៅក្នុងការបែកធ្លាយថ្មីនេះ បន្តបង្ហាញអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូន Mate 70 ផងដែរ។ រូបភាពនេះ បង្ហាញនូវសិនស័រស្កេនក្រយ៉ៅដៃចំហៀងដែលមានទំហំធំផងដែរ៕
