ស្វែងរកពួកយើង:

សិនស័រគោល និងបច្ចេកវិទ្យាអេក្រង់នៅលើ Xiaomi 15 ត្រូវបានគេទម្លាយចេញមុនការសម្ពោធជាផ្លូវការណ៌

ដោយ

Koun Jab Luffy

18 តុលា 2024 11:32 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series ដែលមានដូចជា Xiaomi 15 និង Xiaomi 15 Pro នៅថ្ងៃទី 21 ខែ តុលា សប្តាហ៍ក្រោយនេះ ពោល គឺក្រោយការបង្ហាញវត្តមានបន្ទះឈីបកំពូលជំនាន់ថ្មី Snapdragon 8 Gen 4 របស់ Qualcomm។ សម្រាប់ពេលការទន្ទឹងរងចាំការបង្ហាញវត្តមានមកដល់ នៅថ្ងៃនេះ គឺមានការបង្ហាញព័ត៌មានបន្ថែមបែបលម្អិតទាក់ទងនឹងលក្ខណៈសម្បត្តិរបស់ម៉ូដែលស្តង់ដារ Xiaomi 15។
បើតាមការទម្លាយព័ត៌មានដោយគណនីឈ្មោះថា Yogesh Brar បានបញ្ជាក់ថា Xiaomi 15 គឺនឹងបំពាក់នូវអេក្រង់ស្មើរ Flat-Display និងជាបច្ចេកវិទ្យាអេក្រង់ AMOLED Display ដែលគាំទ្រកម្រិតបង្ហាញ 1.5K ដូចគ្នានឹងជំនាន់ Xiaomi 14 ដែរ។ដោយឡែកបើតាមប្រភពព័ត៌មានកន្លងមកបាននិយាយថា Xiaomi 15 នឹងប្រើនូវបច្ចេកវិទ្យាអេក្រង់ TCL Huaxing C9 display ដែលមានកម្រិតពន្លឺខ្ពស់ និងកម្រិតទឹកពណ៌ច្បាស់ដិតល្អ។ បើពិតដូច្នោះមែន គឺមានន័យថា  Xiaomi 15 គឺមានកម្រិតពន្លឺអេក្រង់ភ្លឺច្បាស់ជាងម៉ូដែលមុន Xiaomi 14។
សម្រាប់កម្រិតពន្លឺស្តង់ដារនៅលើអេក្រង់ Xiaomi 14 គឺ 1,000nits ជាមួយកម្រិត peak brightness ខ្ពសដល់ 3,000nits នៅពេលទស្សនាមាតិកាកម្រិត HDR។ សា្មតហ្វូនជំនាន់ថ្មីរបស់ Xiaomi នេះ នឹងប្រើបន្ទះឈីបកំពូលជំនាន់ថ្មី Snapdragon 8 Gen 4 ឬ Snapdragon 8 Elite  និងមានថ្មទំហំ 5,500mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនតាមខ្សែកំលាំង 90W Wired និងមិនប្រើខ្សែកំលាំង 50 Wireless Charging។
Article image
ក្រឡេកមកមើលសិនស័រកាមេរ៉ាក្រោយវិញ ត្រូវបានប្រភពបញ្ជាក់ថា Xiaomi 15 នឹងបំពាក់សែនស័រទំហំ 50MP ចំនួនបីគ្រាប់ ដោយក្នុងនោះរួមមានសែនស័រមេស៊េរី Omnivision OV50H និង Telephoto កម្រិត 3.2x ដែលសែនស័រគោល គឺទំនងជានឹងធ្វើផ្លាស់ប្តូរពីស៊េរី Light Fusion 900 ទំហំ 50MP ដែលប្រើនៅលើ Xiaomi 14 បច្ចុប្បន្ន។
Article image
ប្រភពខាងលើនេះបានបន្តនិយាយថា សិនស័រថ្មី OV50H គឺមានសមត្ថភាពខ្ពស់ក្នុងការផលិតរូបភាពនៅទីតាំងខ្សោយពន្លឺ និងមានល្បឿន auto focus លឿនរហ័សជាមួយនឹងការគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា dual conversion gain (DCG™) technology ដែលមានសមត្ថភាពផលិតសាច់រូបភាពបានក្នុងទំហំ 1.2 micron (µm) នៅក្នុងកម្រិត 1/1.3 inch optical format។ Xiaomi 15 Series នឹងបង្ហាញវត្តមានជាមួយការគាំទ្រដំណើរការដោយប្រតិបត្តិការ HyperOS 2.0 នៅលើ Android 15 ចេញពីប្រអប់ស្រាប់តែម្តង៕
សិនស័រគោល និងបច្ចេកវិទ្យាអេក្រង់នៅលើ Xiaomi 15 ត្រូវបានគេទម្លាយចេញមុនការសម្ពោធជាផ្លូវការណ៌