
មកដល់ពេលនេះ បើទោះបីជាក្រុមហ៊ុន Samsung និង Apple គឺជាគូរប្រជែងដ៏សំខាន់នៅលើទីផ្សារស្មាតហ្វូនក៏ដោយ ក្រុមហ៊ុនទាំងពីរក៏នៅតែជាដៃគូរទំនាក់ទំនងដ៏ល្អមួយសម្រាប់ការដោះបច្ចេកវិទ្យាផងដែរ។ មកទល់នឹងថ្ងៃនេះ ក្រុមហ៊ុន Samsung បានធ្វើការផ្គត់ផ្គង់នូវសមាសភាគជាច្រើនរួចមកហើយសម្រាប់ Apple ដែលបានធ្វើអោយស្មាតហ្វូន iPhone កាន់តែអស្ចារ្យទៀតផង។ កន្លងមក ក្រុមហ៊ុន Samsung Display គឺជាក្រមហ៊ុនផ្គត់ផ្គង់ទៅលើអេក្រង់ OLED សម្រាប់ស្មាតហ្វូន iPhone ហើយនឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំសម្រាប់កុំព្យូទ័រ OLED MacBooks នាពេលអនាគតផងដែរ។
សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ក៏បានធ្វើការផលិត និងលក់សិនស័រថតរូបភាពជាច្រើនទៅអោយក្រុមហ៊ុនជាច្រើនផងដែរ។ នៅពេលនេះមានដំណឹងថា Apple ក៏អាចនឹងបញ្ជាទិញពីក្រុមហ៊ុន Samsung ផងដែរប្រសិនបើក្រុមហ៊ុន Samsung អាចជួយពង្រឹងទៅលើសេនស័ររូបភាពនៅលើ iPhones បាន។ កន្លងមកក្រុមហ៊ុន Apple បានទិញសិនស័រពីក្រុមហ៊ុន Sony តែប៉ុណ្ណោះ។

យោងតាមការបែកធ្លាយជាច្រើននៅលើ X បានទម្លាយថា ក្រុមហ៊ុន Samsung បានធ្វើការនៅលើសិនស័រ 3-layer stacked image sensor នៅក្នុង PD-TR-Logic configuration សម្រាប់ក្រុមហ៊ុន Apple ហើយ។ ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់នូវសេនស័រ Exmor RS sensors បច្ចុប្បន្នរបស់ក្រុមហ៊ុន Sony ហើយនឹងក្លាយជាសិនស័រគោល សម្រាប់ស្មាតហ្វូន iPhone នាពេលខាងមុខថែមទៀតផង។

គួរបញ្ជាក់ថា ក្រុមហ៊ុន Sony បានក្លាយជាអ្នកផ្គត់ផ្គង់មួយទៅលើ image Sensors របស់ iPhones អស់ពេលជាច្រើនឆ្នាំមកហើយ។ អ្នកវិភាគមួយចំនួន បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវ 48-Megapixel Samsung sensor នៅលើស្មាតហ្វូន iPhone 18 នាពេលខាងមុខនេះ។ ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមចុងក្រោយបានបញ្ជាក់ថា សិនស័រ Samsung image sensors ជាច្រើនទៀត ដែលអាចនឹងប្រើប្រាស់ដោយក្រុមហ៊ុន Apple ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung ក៏ធ្វើការអភិវឌ្ឍទៅលើកាមេរ៉ា 3-layer stacked 500-Megapixel សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy flagship ជាច្រើនផងដែរ៕
