ស្វែងរកពួកយើង:

សេចក្តីរាយការណ៌ថ្មី! Huawei Pocket 3 អាចនឹង Rebrand ទៅជា ‘Pura Foldable’

ដោយ

Koun Jab Luffy

18 មីនា 2025 07:38 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Huawei អាចនឹងបញ្ចេញនូវស្មាតហ្វូនបត់បាន Flagship របស់ខ្លួនជាមួយនឹងឈ្មោះថ្មីហៅថា Pura។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវផលិតផលថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍មួយនៅសប្តាហ៍ក្រោយនេះ ដូច្នេះ ឆាប់ៗនេះ យើងនឹងឃើញវត្តមានរបស់ស្មាតហ្វូនបត់បាន Huawei Pura Foldable ជំនួសអោយវត្តមានស្មាតហ្វូន Huawei Pocket 3។
គួរបញ្ជាក់ថា Pocket គឺជាឈ្មោះដែលក្រុមហ៊ុន Huawei បានប្រើប្រាស់នៅលើទីផ្សារសម្រាប់ស្មាតហ្វូន Flip-Flop ដែលមានរូបរាងតូចដ៏អស្ចារ្យងាយស្រួលដាក់នៅក្នុងហោប៉ាវ។ សម្រាប់ Huawei P50 Pocket ដែលជាស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Huawei ដែលបង្ហាញខ្លួនកន្លងមកនោះ ក៏ត្រូវបានគេមើលឃើញថា មានភាពច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់ផងដែរ។
សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានធ្វើការ Rebrand ទៅលើស្មាតហ្វូនអេក្រង់បត់បាននៃត្រកូល Huawei P Series ទៅជាស្មាតហ្វូន Pura។ ម៉ូដែលនេះ គឺមានភាពជោគជ័យខ្លាំងមែនទែន។ ដូច្នេះតាមរយៈនៃការផ្លាស់ប្តូរនេះ នៅពេលនេះ ក្រុមហ៊ុន Huawei ក៏មានគោលដៅក្នុងការប្រើប្រាស់នូវឈ្មោះ “Pura brand” ទៅលើស្មាតហ្វូនបត់បាន Pocket 3 Foldable ផងដែរ។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ ទើបតែប្រកាសនូវកម្មវិធី Pura Pioneer Ceremony សម្រាប់ព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូនថ្មីរបស់ខ្លួននៅថ្ងៃទី 20 ខែមីនាខាងមុខនេះ។ ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវ Hardware / Software ថ្មីផងដែរ។
Article image
កាលពីពេលមុននេះ លោកនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីដ៏អស្ចារ្យនឹងបង្ហាញខ្លួននៅក្នុងខែមីនាខាងមុខនេះហើយ។ ស្មាតហ្វូននេះ នឹងក្លាយជាម៉ូដែលថ្មី មានតម្លៃសមរម្យ ហើយមនុស្សជាច្រើននឹងមានលទ្ធភាពក្នុងការទិញស្មាតហ្វូននេះ។ ស្មាតហ្វូនថ្មីនេះ នឹងមានឈ្មោះហៅថា Huawei Pura Foldable ៕
សេចក្តីរាយការណ៌ថ្មី! Huawei Pocket 3 អាចនឹង Rebrand ទៅជា ‘Pura Foldable’