ស្វែងរកពួកយើង:

សេចក្តីរាយការណ៌ថ្មី: iPad Pro ជំនាន់ថ្មីឆ្នាំ 2024 នឹងបំពាក់អេក្រង់ដែលមានគែមរួមស្តើងជាងជំនាន់មុន

ដោយ

Koun Jab Luffy

21 មីនា 2024 03:03 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះមានប្រភពព័ត៌មានថ្មីមួយបាននិយាយថា Apple នឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ថ្មីដែលមានគែមតូចស្តើងបំផុតនៅលើ iPhone 16 Pro និង iPhone 16 Pro Max ដែលនឹងមកដល់នៅឆមាសទីពីរនៃឆ្នាំ 2024 នេះ។ ហើយនៅពេលនេះ ក៏មានព័ត៌មានច្បាស់ការណ៍ថ្មីមួយទៀតដែលបានបញ្ជាក់ថា Apple ក៏នឹងប្រើនូវបច្ចេកវិទ្យាអេក្រង់ដែលមានគែមស្តើងបំផុតនៅលើ iPad Pro Series 2024 ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
តាមប្រភពព័ត៌មានចុងក្រោយ Apple នឹងមានការប្រកាសចេញ iPad ជំនាន់ថ្មីឆ្នាំ 2024 គឺ iPad Pro Series នៅចុងខែមិនានេះ ហើយការចេញលក់នឹងត្រូវធ្វើឡើងនៅក្នុងខែមេសាផងដែរ។ យោងទៅលើប្រភពព័ត៌មានបានបញ្ជាក់ថា iPad Pro 11-inch នឹងមានកម្រាស់នៃគែមអេក្រង់ត្រឹម 7.12mm ខណៈម៉ូដែល iPad Pro 12.9-inch នឹងមានកម្រាស់នៃគែមអេក្រង់ប្រមាណត្រឹម 7.08mm តែប៉ុណ្ណោះ។
ដែលនេះ គឺមានន័យថាកម្រាស់នៃគែមអេក្រង់ iPad Pros ជំនាន់ថ្មីឆ្នាំ 2024 នឹងមានកម្រាស់ស្តើងជាងជំនាន់បច្ចុប្បន្នប្រមាណ 10% និង 15%។ iPad Pros 2024 ត្រូវបានគេរំពឹងថា នឹងបំពាក់នូវបន្ទះឈីប M3, ដំឡើងជាមួយប្រព័ន្ធកាមេរ៉ាបែប Landscape Camera, មានការរចនាកញ្ចប់កាមេរ៉ាក្រោយថ្មី ក៏ដូចអាចនឹងគាំទ្រការសាកភ្លើងជាមួយ MagSafe Wireless Charging Pad ផងដែរ។
ក្តីរំពឹងផ្សេងទៀតសម្រាប់ iPad Pros 2024 គឺការប្រើប្រាស់ជាមួយផ្ទាំងក្តារ Magic Keyboard ថ្មី ជាមួយការឌីស្សាញជាមួយសារធាតុអាលុយមីញ៉ូម និងការប្រើប្រាស់ជាមួយ Apple Pencil ជំនាន់ថ្មីផងដែរ។ បន្ថែមពីនេះ iPad Pro ជំនាន់ថ្មី ក៏នឹងមានកម្រាស់កាន់តែស្តើង ហើយក៏អាចនឹងប្រើបច្ចេកវិទ្យាអេក្រង់ថ្មី OLED Display សម្រាប់ iPad Pro 12-inch ថែមទៀតផង។ ទោះជាយ៉ាងណាយើងនឹងបានដឹងពីលក្ខណៈសម្បត្តិពិតប្រាកដរបស់ iPad Pros 2024 នៅសប្តាហ៍ក្រោយនៃខែមិនានេះហើយ៕
សេចក្តីរាយការណ៌ថ្មី: iPad Pro ជំនាន់ថ្មីឆ្នាំ 2024 នឹងបំពាក់អេក្រង់ដែលមានគែមរួមស្តើងជាងជំនាន់មុន