ស្វែងរកពួកយើង:

សេចក្តីរាយការណ៌ថ្មី និយាយថា Galaxy S26 នឹងបំពាក់នូវសិនស័រគោលថ្មី

ដោយ

Koun Jab Luffy

22 ឧសភា 2025 07:46 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌មុននេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series ដែលគ្រោងនឹងចេញលក់នៅឆ្នាំថ្មីខាងមុខនេះ គឺនឹងមានការអាប់ដែតទៅលើប្រព័ន្ធកាមេរ៉ា Telephoto ដោយមានការបូករួមទាំងកម្រិតហ៊្សូម 3.5x និង 8x lenses ក៏ដូចជា សិនស័រកាមេរ៉ា 200MP Telephoto ដែលមានការពង្រឹងទៅលើការហ៊្សូមបានកាន់តែប្រសើរជាងមុនទៀតផង។ នៅថ្ងៃនេះ មានព័ត៌មានថ្មីទាក់ទងជាមួយនិងកាមេរ៉ាដែលប្រើប្រាស់នូវនៅលើស្មាតហ្វូនម៉ូដែលស្តង់ដារនៃ S26 ថែមទៀតហើយ។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវកាមេរ៉ាថ្មីទំហំ 50MP។
ប្រភពខាងលើនេះ បានបន្តថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 នឹងមានការដាក់អោយប្រើប្រាស់នូវសិនស័រថ្មី នៃ ISOCELL GN series ដែលជាសិនស័រជំនាន់ថ្មី និងដំបូងគេសម្រាប់រយៈពេល 3 ឆ្នាំនេះ។ ខណៈដែលមិនទាន់មានការបញ្ជាក់ពីព័ត៌មានជាក់លាក់របស់កាមេរ៉ានេះនោះ មានការព្យាករណ៌ថា សិនស័រនេះ គឺមានទំហំ pixels ធំជាងមុន ដែលមានធានាទៅលើការផលិតរូបភាព មានគុណភាពខ្ពស់ និងកាន់តែច្បាស់ ជាពិសេសទៅលើការថតមុខ low-light performance។
Article image
គួរបញ្ជាក់ថា បើមើលទៅលើកម្រិតសិនស័រ ISOCELL GN series ដែលប្រើប្រាស់កន្លងមក គឺមិនសូវជាមានការពង្រីកខ្លាំងនោះទេ ជាក់ស្តែងទៅលើសិនស័រ GN3 និង GN5 គឺមានទំហំតូចជាង GN1 និង GN2។
- GN1: 1/1.31″
- GN2: 1/1.12″
- GN3: 1/1.57″
- GN5: 1/1.57″
- GNK: 1/1.3″
- GNJ: 1/1.56″
Article image
អ្វីដែលគួរអោយចាប់អារម្មណ៌នោះ ប្រភពខាងលើនេះ នៅមិនទាន់មានការទម្លាយចេញពី Plus model នៅឡើយទេ។ មានការរំពឹងថា ស្មាតហ្វូននេះ អាចនឹងមានការប្រើប្រាស់នូវសិនស័រដូចគ្នាជាមួយនិងស្មាតហ្វូនជំនាន់ថ្មី S26 Edge អញ្ចឹងដែរ គឺមានទំហំ 200MP។ ស្មាតហ្វូន S26 អាចនឹងប្រើឈីប Exynos 2600 ឬ Snapdragon 8 Elite 2 និងដំណើរការលើ One UI 8 ផ្អែកលើ Android 16។ S26 អាចនឹងក្លាជាងម៉ូដែលថ្មីមួយដែលមានតម្លៃសមរម្យ តែសមត្ថភាពខ្ពស់។