
ក្រោយពីការប្រកាសចេញនូវម៉ូដែលប្រណិតៗជាច្រើនរួចមក នៅពេលនេះ មានដំណឹងថ្មី ក្រុមហ៊ុន Honor បានត្រៀមខ្លួននៅក្នុងការពង្រីកទៅលើផលិតផលឌីជីថលរបស់ខ្លួនថែមទៀតហើយ។ បើតាមការបែកធ្លាយថ្មីមួយនោះ បានអោយដឹងថា ស្មាតហ្វូន Honor 400 Series អាចនឹងបង្ហាញខ្លួនជាមួយនឹងថាមពលថ្មទំហំ 7000mAh។ ប្រសិនបើព័ត៌មាននេះ ក្លាយជាការពិតនោះ អាចបញ្ជាក់ថា ម៉ូដែលនេះ នឹងមានការ upgrade ដ៏ធំមួយបើធៀបជាមួយនឹងម៉ូដែលជំនាន់មុននេះ។
យោងតាមអ្នកទម្លាយ @DirectorShiGuan នៅលើ Weibo បាននិយាយថា ស្មាតហ្វូន Honor 400 series នេះអាចនឹងមានថាមពលថ្មទំហំ 7000mAh ហើយក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ ក៏បានស្ថិតនៅក្នុងការអភិវឌ្ឍផងងដែរ។ ស្មាតហ្វូននេះ អាចនឹងមានការ upgrade ច្រើនជាពិសេសទៅលើការឌីស្សាញរូបរាង និងថាមពលថ្ម។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានប្រើប្រាស់នូវថាមពលថ្មដែលមានដង់ស៊ីតេខ្ពស់ជាងមុនទៅលើស្មាតហ្វូនរបស់ខ្លួនកាលពីឆ្នាំមុននេះ។ បើមើលទៅលើស្មាតហ្វូន X60 series គឺមានថាមពលថ្មទំហំ 6000mAh ។

បើមើលទៅលើស្មាតហ្វូន Honor 300 series ដែលចេញលក់កន្លងមក បានបញ្ជាក់ថា ស្មាតហ្វូនទាំង 3 នេះ គឺមានថាមពលថ្មទំហំ 5300mAh និងមានការគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W ។ សម្រាប់ពេលនេះ ក្រុមហ៊ុននេះ អាចនឹងបង្កើនទៅលើថាមពលថ្មដែលមានដង់ស៊ីតេខ្ពស់ជាងមុនបន្ថែមទៀតទៅលើស្មាតហ្វូនថ្មីនេះ។ បើតាមអ្នកទម្លាយនេះ បានបន្ថែមថា ស្មាតហ្វូន Honor 400 នេះ អាចនឹងប្រើប្រាស់នូវគែមធ្វើពីលោហធាតុ។ បន្ថែមពីនេះ តួខ្លួនរបស់ស្មាតហ្វូននេះគឺផលិតចេញពីអាលុយមីញ៉ូម និងការពារស្មាតហ្វូននេះមិនអោយបត់ពត់បានថែមទៀតផង។

បើមើលទៅលើការឌីស្សាញរូបរាបស្មាតហ្វូន Honor 300 series នេះវិញ គឺមានគែមធ្វើពីប្លាស្ទិក។ យ៉ាងណាមិញ ក្រុមហ៊ុននេះក៏ធ្វើការ upgrade ផ្នែកនេះទៅលើផលិតផលឌីជីថលជាច្រើនទៀតផង។ ស្មាតហ្វូន 300 series នេះមាន 3 ម៉ូដែល រួមមានដូចជា Standard, Pro និង Ultra ដែលផ្តល់នូវបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យជាមួយនឹងTools ថ្មី និងមខុងារ AI ជាច្រើន៕
