
យោងទៅតាមទិន្នន័យថ្មីចេញពីស្ថាប័ន Consumer Intelligence Research Partners (CIRP) អោយដឹងថា ស្មាតហ្វូន iPhone (ម៉ូដែលស្តង់ដារ) របស់ក្រុមហ៊ុន Apple គឺមានចំនួនប្រហែលជា 42% នៃការលក់ស្មាតហ្វូនរបស់ខ្លួននៅក្នុងឆ្នាំនេះ ប៉ុន្តែស្មាតហ្វូន iPhone Pro Max ក៏លក់ដាច់ខ្លាំងក្លាផងដែរ។ បើតាមការបង្ហាញរបាយការណ៍ខាងលើនេះ គឺបញ្ជាក់ពីអោយដឹងពីចំនួននៃការលក់ដ៏គួរអោយចាប់អារម្មណ៍ទៅលើស្មាតហ្វូនត្រកូល iPhone របស់ក្រុមហ៊ុន Apple ក៏ប៉ុន្តែទិន្នន័យនេះ ក៏ត្រូវបកស្រាយដោយប្រុងប្រយ័ត្នផងដែរ ដោយសារតែនេះគឺ ជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Apple ។
ក្រុមហ៊ុននេះ បានលក់នូវ iPhone (ម៉ូដែលស្តង់ដារ) នេះ ក្នុងពេលដំណាលគ្នានៅក្នុងតម្លៃខុសគ្នាផងដែរសម្រាប់តំបន់ផ្សេងៗគ្នា។ សម្រាប់ការលក់រួមជាទូទៅទៅលើស្មាតហ្វូន iPhone (ម៉ូដែលស្តង់ដារ) នេះគឺប្រហែលជា 42% ។ ស្មាតហ្វូន iPhone Pro Max ក៏មានចំនួននៃការលក់បានចំនួន 26% ផងដែរ ខណៈពេលដែលម៉ូដែល Pro គឺមានចំនួន 19% និងម៉ូដែល Plus គឺមានចំនួន 13% ។ សម្រាប់តួរលេខរបស់ម៉ូដែល Plus គឺមានការលក់ដែលគួរអោយកត់សម្គាល់ផងដែរ ហើយវាក៏បានជំនួសកន្លែងរបស់ iPhone Mini នៅក្នុងឆ្នាំ 2022 និងទទួលបាននូវចំណែកទីផ្សារច្រើនគួរសមផងដែរ។

នៅក្នុងទិន្នន័យនេះ ក៏មានការបង្ហាញអំពីនិន្នាការថ្មីនៃការផ្លាស់ប្តូររបស់អតិថិជនទៅលើការជ្រើសរើសនូវស្មាតហ្វូនដែលមានអេក្រង់ធំក្នុងការប្រើប្រាស់។ នៅពេលដែលក្រុមហ៊ុន Apple បានបញ្ចេញនូវ iPhone Plus ដំបូងបំផុតរបស់ខ្លួននៅក្នុងឆ្នាំ 2014 នោះគឺម៉ូឌែល iPhone 6 Plus អ្នកគាំទ្រជាច្រើនក៏ងាកមកចាប់អារម្មណ៍ទៅលើស្មាតហ្វូនអេក្រង់ធំនេះ។ នៅថ្ងៃនេះ ចំនែកទីផ្សាររបស់ម៉ូដែល Plus និង Pro Max គឺមានដល់ទៅ 39% នៃការលក់ iPhone សរុប។

ទាក់ទងនឹងព័ត៌មាននេះ អ្នកវិភាគរបស់ក្រុមហ៊ុន CIRP ក៏បានបង្ហាញអំពីការជះឥទ្ធិពលទៅលើផ្នែកហិរញ្ញវត្ថុនៃម៉ូដែអេក្រង់ធំផងដែរ។ ស្មាតហ្វូនម៉ូដែល Plus និង Pro Max គឺជាម៉ូដែលពិសេស ដែលបានរួមចំនែកយ៉ាងសំខាន់ទៅលើតម្លៃលក់ជាមធ្យមរបស់ស្មាតហ្វូន iPhone ហើយតម្លៃរបស់ស្មាតហ្វូនទាំងនេះ ក៏ខ្ពស់ជាង iPhone(ម៉ូដែលស្តង់ដារ) បើទោះបីជាប្រើប្រាស់នូវសមាសធាតុដូចគ្នានៅផ្នែកខាងក្នុងផងដែរ៕
