ក្រុមហ៊ុនផលិតរថយន្ត Chery បានចាប់ផ្តើមធ្វើការប្រកាសដាក់លក់ (Pre-sale) ឡានប្រភេទ mid-size Hybrid SUV ស៊េរីថ្មីម៉ូដែល Fulwin T9L ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនជាមួយជម្រើស 4 ម៉ូដែលផ្សេងគ្នា ក្នុងនោះមានដូចជា T9L 130 Air មានតម្លៃ $20,300/ T9L 135 Pro មានតម្លៃ $21,700/ T9L 230 Pro មានតម្លៃ $23,100 និង T9L 230 Max មានតម្លៃ $24,600។

Chery Fulwin T9L មានតួរខ្លួនប្រវែង 4,870mm/ ទទឹង $1,930mm/ កំពស់ 1,710mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,920mm។ T9L មានជម្រើសប្រើរង្វង់យ៉ាន់កង់ទំហំ 19-inch និង 20-inch។ ឡាន Hybrid SUV ថ្មីនេះប្រើប្រាស់ដៃទ្វារប្រភេទ semi-hidden-door handle និងកញ្ចក់ទ្វារឌីស្សាញគ្មានស៊ុម ឬ frameless exterior mirror។ នៅឃ្លុបគូទក្រោយរបស់ Fulwin T9L អាចផ្ទុកទំងន់បានចំណុះ 5,73L និងដល់ 1,597L នៅពេលបត់កៅអីជួរក្រោយចុះ។ 

នៅក្នុងកាប៊ីនរបស់ Fulwin T9L ត្រូវបានដាក់ឲ្យដំណើរការជាមួយប្រព័ន្ធ Lingxi Smart Cabin System គាំទ្រដំណើរការដោយបន្ទះឈីបខ្នាត 3nm, អេក្រង់កម្សាន្តនៅកណ្តាលគាំទ្រដំណើរការដោយប្រតិបត្តិការ Fulwin UI2.0 ដែលមានភ្ជាប់មកជាមួយមុខងារប្រើប្រាស់ឆ្លាតវៃដ៏សម្បូរបែបមានដូចជា  Lingxi intelligent agent, an all-scenario voice assistant, multi-brand smartphone connectivity, various “charm scene” modes, និង mic-free KTV… ជាដើម។ ចំនែកកៅអីជួរខាងមុខ គឺមានភ្ជាប់មកជាមួយមុខងារកម្តៅ និងម៉ាស្សាស្តង់ដារទៀតផង។ ហើយនៅលើម៉ូដែលកំពូលរបស់ T9L គឺមានបំពាក់មកជាមួយកៅអីប្រភេទ zero-gravity ដំណើរការដោយប្រព័ន្ធអេឡិចត្រូនិចមានមុខងារសេរេកំណត់របៀបប្រើប្រាស់ចំនួន 16, មានមុខងារខ្យល់ក្តៅ-ត្រជាក់, ម៉ាស្សា, memory seat, Lumbar និងកំណល់ទ្រជើងជាដើម។

ចំនែកកៅអីជួរទីពីរនៅលើ Top-trim ក៏អាចរទម្រេតបានក្នុងកម្រិតមុំ 25 ទៅ 35 ដឺក្រេ រួមទាំងមានមុខងារខ្យល់ក្តៅ ត្រជាក់ផងដែរ។ ជាពិសេសនៅមានដំឡើងមកជាមួយអេក្រង់ទំហំ 17.3-inch ភ្ជាប់នឹងដំបូលសម្រាប់អ្នកដំណើរកៅអីក្រោយទស្សនាកម្មវិធីកម្សាន្តផ្សេង, ប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន ambient lighting 256 ពណ៌, ដំបូលបើក Panoramic Sunroof អាចបើកបានទំហំ 2 ម៉ែត្តការ៉េដែលមានភ្ជាប់ជាមួយរបាំងការពារកំដៅ electronic sunshade, ប្រព័ន្ធបំពងសំឡេង AI Boya Audio System 23 គ្រាប់ដែលមានភ្ជាប់ជាមួយបច្ចេកវិទ្យាសំឡេង 7.1.4 panoramic sound layout ដែលអាចបន្លឺសំឡេងបានលឺខ្លាំងដល់ 1080W។

ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Fulwin T9L Series មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយសុវត្ថិភាពអ្នកបើកបរឆ្លាតវៃកម្រិត Falcon 200, Falcon 500 system និង Falcon 700 intelligent driving assistance system ទៅតាមជម្រើសម៉ូដែលនីមួយៗ។ ហើយក្នុងក៏មានបញ្ចូលនូវប្រព័ន្ធ LiDAR Sensor នៅលើដំបូល, ប្រព័ន្ធបន្ទះឈីបឆ្លាតវៃ Horizon Journey 6P auxiliary  driving chip កម្រិត 560TOP, និងប្រព័ន្ធភ្លើងហ្វាឆ្លាតវៃ “smart driving blue light” indicators, ប្រព័ន្ធសែនស័រ 27 គ្រាប់សម្រាប់ជំនួយដល់មុខងារ City NOA, Highways NOA និង all-scenario automatic parking ជាដើម។

Chery Fulwin T9L ដំណើរការដោយប្រព័ន្ធ Kunpeng Super Hybrid CDM6.0 system នៅលើម៉ាស៊ីនសាំង 1.5L កម្លាំង 82kW និងម៉ូទ័រអគ្គិសនីមួយកម្លាំង 160kW (215hp) ភ្ជាប់ដំណើរការដោយប្រអប់លេខ DHT160 ដែលសរុបកម្លាំងម៉ូទ័រ និងម៉ាស៊ីនបញ្ចូលគ្នាអាចធ្វើបាន 242kW (325hp) សម្រាប់ម៉ូដែល Entry-Level។ ខណៈម៉ូដែលផ្សេងទៀត គឺប្រើម៉ាស៊ីន 1.5T កម្លាំង 115kW ជាមួយម៉ូទ័រអគ្គិសនីកម្លាំង 260kW (349hp) ភ្ជាប់ដំណើរការដោយប្រអប់លេខ DHT260 អាចបង្កើនកម្លាំងសរុបបានដល់ 375kW (503hp)។ 

ឡាន Hybrid SUV ស៊េរីថ្មីនេះ ប្រើកញ្ចប់ថ្មប្រភេទ Rhino H hybrid battery ទំហំ 32.7kWh អាចបើកបរបានចម្ងាយ 135km ឬ 230km (CLTC) ដោយប្រើអគ្គិសនីសុទ្ធទៅតាមជម្រើសម៉ូដែល។ រីឯការសាកភ្លើង និងចាក់សាំងពេញម្តងអាចបើកបានចម្ងាយដល់ 2,000km។ Fulwin T9L ប្រើប្រាស់ប្រព័ន្ធជើងក្រោមប្រភេទ MacPherson independent suspension នៅផ្នែកខាងមុខ និង all-aluminium H-arm multi-link independent suspension នៅផ្នែកខាងក្រោយ ជាមួយនិងប្រព័ន្ធ  CDC electromagnetic shock absorbers៕