ស្វែងរកពួកយើង:

ស្ងាត់ៗ Huawei គ្រប់គ្រងចំនែក 34.3% ទៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់នៅទូទាំងពិភពលោក

ដោយ

Koun Jab Luffy

24 កក្កដា 2025 04:56 ល្ងាច

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបង្ហាញថា ទីផ្សារស្មាតហ្វូនអេក្រង់បត់នៅទូទាំងពិភពលោកសម្រាប់ឆ្នាំ 2025 នេះគឺមានការនាំចេញថយចុះបន្តិច ខណៈដែលក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា មានភាពជោគជ័យជាងគេដោយបានគ្រប់គ្រងចំណែកទីផ្សារដល់ទៅ 34.3%។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គឺបាននឹងកំពុងតែពង្រីកខ្លួនធំឡើងៗដើម្បីប្រជែងជាមួយនិងក្រុមហ៊ុន Samsung និង Honor នៅលើទីផ្សារបន្ទាប់ពីខកខានអស់ប៉ុន្មានឆ្នាំមក។
តាមសេចក្តីរាយការណ៌របស់ TrendForce នៅពេលនេះ គឺមានការប្រៀបធៀបជាការនាំចេញស្មាតហ្វូនអេក្រង់បត់នៅក្នុងឆ្នាំ 2024 និង 2025 ដោយបានធ្វើការព្យាករណ៌ថា ការនាំចេញស្មាតហ្វូនអេក្រង់បត់បាននៅលើទីផ្សារទូទាំងពិភពលោក នឹងឈានដល់ ចំនួន 19.8 លានគ្រឿង។ Huawei គឺបានគ្រប់គ្រងចំនែក 34.3% ទៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់នៅទូទាំងពិភពលោក។ សម្រាប់ការលក់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Huawei នៅលើទីផ្សារប្រទេសចិន គឺពិតជាមានការពេញនិយមខ្លាំងមែនទែន។
Article image
តាមរយៈនៃទិន្នន័យខាងលើនេះ បានបង្ហាញទៀតថា ក្រុមហ៊ុន Samsung នឹងនៅបន្តធ្វើការនាំមុខទៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់បាននេះដដែលប៉ុន្តែអាចនឹងមានការធ្លាក់ចុះទៅលើចំណែកទីផ្សារខ្លះៗ។ ផ្អែករបាយការណ៌នេះ បង្ហាញថា ក្រុមហ៊ុននេះ, អាចនឹងធ្លាក់ពី 45.2% នៅឆ្នាំ 2024 មក 35.4% នៅឆ្នាំ 2025។ ចំពោះក្រុមហ៊ុន Honor ត្រូវបានគេបង្ហាញថា នឹងមានការកើនពី 6% នៅឆ្នាំ 2024 មកចំនួន 9.1% នៅឆ្នាំ 2025 តាមរយៈវត្តមានរបស់ Magic V5 ដែលជាស្មាតហ្វូនអេក្រងបត់បានស្តើងជាងគេបំផុតនៅលើពិភពលោក។
Article image