ស្វែងរកពួកយើង:

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ

Koun Jab Luffy

15 ធ្នូ 2025 01:33 រសៀល

អាន 2 នាទី

Article image
យោងតាមករបាយការណ៌ថ្មីនៅពេលនេះ បានបង្ហាញថា ក្រុមហ៊ុន Toyotas ទើបតែបានបង្ហាញចេញនូវឡាន Toyota Corolla ស៊េរីឆ្នាំ 2026 សម្រាប់ដាក់លក់នៅលើទីផ្សារប្រទេសចិន ដោយម៉ូដែលថ្មីនេះ គឺទទួលបានការអាប់ដេតមុខមាត់ថ្មី មើលទៅគឺស្រដៀងគ្នាទៅនឹងម៉ូដែល Toyota Camry និង Prius ព្រមទាំងអាប់ដេតកាប៊ីនខាងក្នុង កាន់តែទំនើប និងធំទូលាយជាងមុនថែមទៀតផង។
ជាមួយនិងវត្តមានរបស់ឡាន Toyota Corolla 2026 ដែលដាក់លក់នៅលើទីផ្សារប្រទេសចិននេះ គឺមានការផ្តល់ជូនអ្នកប្រើប្រាសជាមួយនិងជម្រើសម៉ាស៊ីនចំនួន 2 ប្រភេទផ្សេងគ្នា ដផយទី 1 គឺជាម៉ូដែលប្រើប្រាស់នូវម៉ាស៊ីនសាំងដែលមានចំណុះ 2.0L ទំហំ 4 ស៊ីឡាំង នឹងមានកម្លាំង 168 សេះ ហើយនិងទី 2 គឺជាម៉ូដែលប្រើម៉ាស៊ីន Hybrid ចំណុះ 1.8L ទំហំ 4 ស៊ីឡាំង មោងមានគាំទ្រជាមួយម៉ូទ័រអគ្គិសនី 1 មានកម្លាំង 138 សេះហើយមានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ 4.1L/100KM។
Article image
បើនិយាយពីរូបរាងវិញឡាន Toyota Corolla 2026 ស៊េរីថ្មី ដែលលក់សម្រាប់ទីផ្សារប្រទេសចិននេះ បានបំពាក់សំណុំចង្កៀងមុខ រចនាជារាងអក្សរ C និង កាងមុខបែបស្ព័រ ក៏ដូចជា យ៉ាន់កង់ទំហំ 17 អ៊ីញថ្មី ផងដែរ។ អ្វីដែលជាការអាប់ដេតធំបំផុតមួយទៀតនោះ គឺកាប៊ីនខាងក្នុង ដោយបានរៀបចំឡើងវិញថ្មី ហើយបំពាក់អេក្រង់កម្សាន្ត ទំហំដល់ 12.9 អ៊ីញ មើលទៅកាន់តែទំនើប និងទាន់សម័យ។
Article image
មិនតែប៉ុណ្ណោះ សូម្បីតែប្លុកបញ្ជាផ្នែកកណ្តាល ក៏ត្រូវបានកែកុនថ្មី ហើយបំពាក់កុងទ័រឌីជីថល ទំហំ 8.8 អ៊ីញ។ សូមបញ្ជាក់ឲ្យដឹងដែរថា Toyota Corolla 2026 នេះ នឹងចេញលក់នៅលើទីផ្សារប្រទេសចិន ក្នុងខែធ្នូ ឆ្នាំ 2025 នេះតែម្តង ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $18,000 ឡើងទៅ៕
Article image