ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្ងាត់ៗ vivo បានស្នើរប៉ាតង់ទៅលើស្មាតហ្វូនប្រើប្រាស់នូវអេក្រង់រមូ

ដោយ

Penglin Chom

14 មីនា 2026 03:14 យប់ជ្រៅ

អាន 2 នាទី


និយាយពីស្មាតហ្វូនមានអេក្រង់រមូ កាលពីប៉ុន្មានឆ្នាំមុននេះ មានក្រុមហ៊ុនធំជាច្រើនបានបានប្រកាសចេញនៅលើទីផ្សារ តែហាក់បីដូចជាមិនមានភាពជោគជ័តយនោះទេ ដោយសារតែនិន្នាការថ្មីនេះ មានការពិបាកទៅលើការឌីស្សាញ ហើយនិងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗមានតម្លៃថ្លៃៗ ក៏ដូចជាមានឧបសគ្គច្រើននៅពេលដែលអ្នកប្រើប្រាស់ដំណើរការនៅលើអេក្រង់នេះញឹកញាប់។ ជាមួយគ្នានេះ វត្តមានរបស់ស្មាតហ្វូនអេក្រង់រមូមុនៗ គឺភាគច្រើនរុញអេក្រង់ចេញពីចំហៀង។ 
Article image
ស្ងាត់ៗ vivo បានស្នើរប៉ាតង់សម្រាប់ស្មាតហ្វូនមានអេក្រង់រមូ និយាយពីស្មាតហ្វូនមានអេក្រង់រមូ កាលពីប៉ុន្មានឆ្នាំមុននេះ មានក្រុមហ៊ុនធំជាច្រើនបានបានប្រកាសចេញនៅលើទីផ្សារ តែហាក់បីដូចជាមិនមានភាពជោគជ័តយនោះទេ ដោយសារតែនិន្នាការថ្មីនេះ មានការពិបាកទៅលើការឌីស្សាញ ហើយនិងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗមានតម្លៃថ្លៃៗ ក៏ដូចជាមានឧបសគ្គច្រើននៅពេលដែលអ្នកប្រើប្រាស់ដំណើរការនៅលើអេក្រង់នេះញឹកញាប់។ ជាមួយគ្នានេះ វត្តមានរបស់ស្មាតហ្វូនអេក្រង់រមូមុនៗ គឺភាគច្រើនរុញអេក្រង់ចេញពីចំហៀង។
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហើបថា vivo ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយរបស់ប្រទេសចិន បានស្នើរប៉ាតង់សម្រាប់ស្មាតហ្វូនមានអេក្រង់រមូរបស់ខ្លួនហើយ ដោយម៉ូដែលថ្មីនេះ គឺមានភាពខុសប្លែកពីថ្ងៃគូរបស់ខ្លួនកន្លងមក។ ក្រុមហ៊ុននេះបានប្តូរពីការរមូចេញពីជ្រុងចំហៀង មករត់ចេញចូលលើក្រោមវិញម្តង។

តាមរយៈរូបភាពប៉ាតង់ខាងលើនេះ គឺបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី ដែលមានអេក្រង់រមូឡើងលើចុះក្រោមនេះ គឺស្រដៀងគ្នាទៅលើស្មាតហ្វូនជំនាន់មុនៗ ដែលមានការឌីហ្សាញអេក្រង់ និងប៊ូតុងផ្សេងគ្នាហើយរុញចុះរុញឡើងអញ្ចឹង។ គ្រាន់តែម៉ូដែលថ្មីនេះ គឺប្រើប្រាស់នូវអេក្រង់ពេញប៉ុណ្ណោះ។ ទាក់ទងនឹងការចុះប៉ាតង់នេះ កន្លងមកក្រុមហ៊ុនបានស្នើរច្រើនហើយ ប៉ុន្តែទៅលើម៉ូដែលមានភាពខុសប្លែកគេបែបនេះ ភាគច្រើន គឺមិនដែលផលិតចេញនោះទេ។
Article image
យ៉ាងណាក៏ដោយយើងក៏រីករាយដែរ នៅពេលដែលឃើញក្រុមហ៊ុនចេញនូវគំនិតថ្មីៗសម្រាប់អ្នកប្រើប្រាស់។ ទៅលើព័ត៌មានថ្មីៗ យើងនឹងបន្តតាមដានជាមួយគ្នានៅពេលខាងមុខ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ស្ងាត់ៗ vivo បានស្នើរប៉ាតង់ទៅលើស្មាតហ្វូនប្រើប្រាស់នូវអេក្រង់រមូ