
នៅពេលនេះ ក្រុមហ៊ុន ZTE បានសហការជាមួយនិងក្រុមហ៊ុន Y!mobile របស់ SoftBank បានទម្លាយនូវស្មាតហ្វូន Libero Flip ដែលជាស្មាតហ្វូនបត់បាន 5G ដំបូងបំផុតរបស់ខ្លួនដែលមានតម្លៃត្រឹមតែ 63,000 យ៉េន ($420) ប៉ុណ្ណោះ ។ វស្មាតហ្វូនបត់បានដំបូងបំផុត Libero Flip នេះ មានការ pre-orders ហើយចាប់ពីថ្ងៃនេះ នឹងមានការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 29 ខែកុម្ភៈនេះ។ វស្មាតហ្វូនបត់បានដំបូងបំផុត Libero Flip នឹងបង្ហាញចេញនូវបច្ចេញវិទ្យាថ្មីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់។
ស្មាតហ្វូន Libero Flip នេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 1 នឹងមានទំហំ 6GB-128GB ។ ស្មាតហ្វូននេះមានអេក្រង់ខាងក្នុងទំហំ 6.9-អ៊ីង គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2790×1188 ហើយមានអេក្រង់ខាងក្រៅទំហំ1.43- អ៊ីងមានរាងមូល។ អេក្រង់ខាងក្រៅនេះទ្រទ្រង់នូវមុខងារជាច្រើនដែលក្នុងនោះមានកាមេរ៉ាសម្រាប់ selfie ការអាប់ដេតទៅលើអាកាសធាតុ និងការចាក់តន្ត្រីថែមទៀតផង។
បើមើលទៅលើកាមេរ៉ានៅលើស្មាតហ្វូន Libero Flip នេះ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel និងមួយគ្រាប់ទៀតមានទំហំ 2-Megapixel depth-of-field lens។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 16-Megapixel។ បន្ថែមពីនេះ កាមេរ៉ានេះអាចមើលនៅចន្លោះបានដល់ទៅ 60-110 degrees ដែលធំក្នុងការចាប់ប្លង់រូបភាព។
ស្មាតហ្វូន Libero Flip បង្ហាញខ្លួនជាមួយនឹង 3 ពណ៌សម្រាប់ប្រើប្រាស់គឺពណ៌មាស ស និងខៀវ។ ស្មាតហ្វូននេះ មានវិមាត្រ 76mm (width) និងកម្រាស់ស្តើងត្រឹមតែ 7.3mm ហើយនៅពេលដែលបត់វាមានកម្រាស់ 15.5mm ស្មាតហ្វូននេះមានទម្ងន់ 214g និងមានមុខងារ IP42 សម្រាប់ការពារការជ្រាបទឹក និងធូលីថែមទៀតផង។

ស្មាតហ្វូន Libero Flip នេះមានទំហំ 4310mAh និងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 33W QC4+/PD3.0 fast chargingដែលអាចសាកថ្មពេញនៅក្នុងពេលត្រឹមតែ 73 នាទី។ ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវប្រព័ន្ធការពារសុវត្ថិភាពស្កេនក្រយ៉ៅដៃនៅចំហៀង និងបច្ចេកវិទ្យាស្កេនមុខថែមទៀត។ ស្មាតហ្វូននេះ ក៏ទ្រទ្រង់ទៅលើ Wi-Fi 6, Bluetooth 5.2 និង FeliCa-compatible NFC ផងដែរ៕
